លោកអ្នកកំពុងស្ថិតនៅ ទំព័រដើម អន្តរជាតិ

នយោបាយ

អ៊ីរ៉ង់​រារាំងមិនឲ្យ​​ប្រតិភូ​​ត្រួត​ពិនិត្យ​​​នុយ​ក្លេអ៊ែរ​​​ UN ​ចូល​តំបន់​យោធាៈ កិច្ច​ចរ​ចារ​បរាជ័យ

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី22 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 14:20

អាជ្ញាធរឋាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) បានឲ្យដឹងថា ភាគីទាំងសងខាង មិនអាចរកឃើញការព្រមព្រៀងមួយ ដើម្បី
ត្រួតពិនិត្យតំបន់ Parchin ភាគខាងត្បូងរដ្ឋធានីតេអេរ៉ង់ ទោះបីជាគេបានខិតខំយ៉ាងខ្លាំងក្លា។ IAEA ចង់ដឹងពី “បញ្ហាមធ្យោ
បាយយោធា អាចនឹងកើតឡើង” ក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ប៉ូលីសបារាំង​ចាប់ខ្លួន Strauss-Kahn ដើម្បី​​ស៊ើប​​អង្កេត​​​បណ្តាញ​​ស្រី​​ពេស្យា​​​កា​លីប​

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី22 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 10:56

នៅថ្ងៃទី២១ កុម្ភៈ ប៉ូលីសអ៊ីតាលី បានចាប់ខ្លួនអតីតនាយកប្រតិបត្តិមូលនិធិរូបីយ៍ប័ណ្ណអន្តរជាតិ (IMF) Dominigue
Strauss-Kahn ដើម្បីសួរចម្លើយពីបទចោទប្រកាន់ថា លោកបានចូលរួមក្នុងពិធីជប់លៀងជាមួយពួកស្រីពេស្យា។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ប្រធានរដ្ឋសភា​​​កូរ៉េ​​ខាង​​ត្បូង​​​ត្រូវ​​ចោទ​​​ប្រ​​​កាន់​​ពី​​បទ​​សូក​​ប៉ាន់​ទិញ​សន្លឹក​ឆ្នោត!

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី22 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 09:06

នៅថ្ងៃទី២១ កុម្ភៈ បណ្តារដ្ឋអាជ្ញានៅក្រុងសេអ៊ូល បានប្រកាន់ប្រធានរដ្ឋសភា គឺលោក Park Hee-Tae ពីបទសូកប៉ាន់ក្នុង
រឿងទិញសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់គណបក្សប្រជាជាតិ ដែលជាគណបក្សកាន់អំណាច (សព្វថ្ងៃ
ជាបក្ស Saenuri) កាលពីឆ្នាំ២០០៨។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

គម្ពីរកូរ៉ានត្រូវដុត ពលរដ្ឋ​អាហ្វ​ហ្គា​នីស្ថាន​​រាប់​​ពាន់​​នាក់​​ឡោម​ព័ទ្ធ​មូល​ដ្ឋាន​អា​មេរិក

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី22 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 08:36

បាតុករប្រមាណ ២.០០០ នាក់ បានឡោមព័ទ្ធមូលដ្ឋានយោធាសំខាន់របស់អាមេរិក នៅអាហ្វហ្គានីស្ថាន កាលពីម្សិលមិញ
បន្ទាប់ពីមានព័ត៌មានថា ទ័ពបរទេសបានកំទេចក្រដាសថតចម្លងគម្ពីរកូរ៉ាន ដោយមិនត្រឹមត្រូវ។ ពួកបាតុករស្រែកប្រឆាំង
អាមេរិក នៅខាងក្រៅមូលដ្ឋានទ័ពអាកាស Bagram របស់អាមេរិក នាភាគខាងជើង Kabul។

ឧត្តម្ភាចក្រអាមេរិកបានប្រឹងប្រែងបាញ់ភ្លើង ដើម្បីបំបែកហ្វូងបាតុករប្រមាណ ២.០០០នាក់ នៅពីមុខច្រកចេញជាច្រើនរបស់
បន្ទាយនេះ ខណៈពេលដែលហ្វូងបាតុករបានស្រែកផង និង គប់ដុំថ្មផង។

Roshna ដែលជាមន្រ្តីនៅតំបន់នេះ ឲ្យដឹងថា ក្រដាសថតចម្លងគម្ពីរកូរ៉ាន ត្រូវបានដុតក្នុងមូលដ្ឋានទ័ពអាកាស Bagram
ចម្ងាយមិនឆ្ងាយប៉ុន្មាន ពីទីក្រុង Kabul ។ លោកបានឲ្យដឹងថា ព័ត៌មាននេះ ត្រូវបានកម្មករនៅតំបន់នោះ ជាអ្នកប្រាប់ឲ្យដឹង
គ្រាដែលពួកគេយកសំរាមចេញពីបន្ទាយ និងបានឃើញចំណែកដែលនៅសេសសល់នៃគម្ពីរកូរ៉ាននេះ។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ឧបទ្វីប​កូរ៉េពុះកញ្ច្រោល​ឡើង​វិញ

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃអង្គារ ទី21 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 09:56

កូរ៉េខាងជើងកាលពីម្សិលមិញ (២០ កុម្ភៈ) បានតម្លើងកំរិតប្រកាសអាសន្នយោធា គ្រាដែលកូរ៉េខាងត្បូងហ្វឹកហាត់បាញ់គ្រាប់
ពិត នៅកៀកតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត ភាពតានតឹងបានកើនឡើង នៅឧបទ្វីបនេះ។

សមយុទ្ធយោធាដែលមានការចូលរួមរបស់កងកាំភ្លើងធំ និង ឧទ្ធម្ភាចក្រ បានប្រព្រឹត្តទៅនៅតំបន់ព្រំដែនជម្លោះភាគខាងលិច
សមុទ្រកូរ៉េ និងស្ថិតនៅជិតកោះ ដែលធ្លាប់រងការបាញ់ថ្លោងរបស់កូរ៉េខាងជើង ក្នុងសមយុទ្ធយោធាដូចគ្នាមួយ កាលពីឆ្នាំ
២០១០។ កូរ៉េខាងត្បូង បានឲ្យដឹងថា សមយុទ្ធប្រចាំឆ្នាំនេះ បានបញ្ចប់ក្នុងរយៈពេល ២ម៉ោង ហើយពុំមានព្រឹត្តិការណ៍អ្វីកើត
ឡើងនោះទេ។

ក្នុងពេលដែលសមយុទ្ធប្រព្រឹត្តទៅ ពលរដ្ឋកូរ៉េខងត្បូង ដែលរស់នៅតាមកោះជិតនោះ ត្រូវបានគេសំណូមពរឲ្យចូលក្នុងលានដ្ឋាន
ក្រោមដី បំណងបញ្ជៀសទុកជាមុន ដូចករណីដែលកូរ៉េខាងជើងថ្លោងដាក់កាលពីឆ្នាំ២០១០។ កូរ៉េខាងត្បូងក៏បានប្រាប់ឲ្យកូរ៉េ
ខាងជើងដឹងពីកម្មវិធីសមយុទ្ធនេះដែរ។

ប៉ុន្តែប៉ុន្មានម៉ោងមុនសមយុទ្ធប្រព្រឹត្តទៅ កូរ៉េខាងជើងនៅតែព្រមាន នឹងឆ្លើយតបមិនមានមានការស្តាយស្រណោះ ប្រសិនបើ
មានគ្រាប់ពិតណាមួយ ធ្លាក់មកដែនសមុទ្រកូរ៉េខាងជើង នោះនឹងមានគ្រាប់ថ្លោងរាប់ពាន់គ្រាប់ទៅកាន់ដែនសមុទ្រកូរ៉េខាង
ត្បូង។

គួរកត់សម្គាល់ថា ទំនាក់ទំនងកូរ៉េខាងជើង ដែល “ព្រឹកភ្លៀង ល្ងាចក្តៅ” មិនប្រក្រតីតាំងពីយូរមកហើយ តែវាត្រូវដុតបញ្ឆេះ
ខ្លាំង ពេលដែលនាវាប្រយុទ្ធមួយរបស់កូរ៉េខាងត្បូង កាលពីខែមីនា ២០១០ ត្រូវបានលិចក្នុងសមុទ្រកូរ៉េ ធ្វើឲ្យនាវិក ៤៦នាក់
ស្លាប់។

ទំនាក់ទំនងប្រទេសនេះ លើទ្រីស្តី គឺនៅបន្តមានសង្គ្រាមជាមួយគ្នា ព្រោះថា សង្រ្គាមរវាងប្រទេសទាំងពីរអំឡុងឆ្នាំ១៩៥០ -
១៩៥៣ ត្រូវបានបញ្ចប់ដោយសន្ធិសញ្ញាផ្អាកបាញ់បណ្តោះអាសន្ន វាពុំមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ៕

0 Comments

 

ទំព័រ​ទី 1 ​ទាំងអស់ 136 ទំព័រ

សំណើច

ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧ , ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel :(855)23 69 01 447
2011 - ដោយ សារព័ត៌មានខ្មែរស្ថាបនា រក្សារសិទ្ធិគ្រប់យ៉ាង