អាជ្ញាធរឋាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) បានឲ្យដឹងថា ភាគីទាំងសងខាង មិនអាចរកឃើញការព្រមព្រៀងមួយ ដើម្បី
ត្រួតពិនិត្យតំបន់ Parchin ភាគខាងត្បូងរដ្ឋធានីតេអេរ៉ង់ ទោះបីជាគេបានខិតខំយ៉ាងខ្លាំងក្លា។ IAEA ចង់ដឹងពី “បញ្ហាមធ្យោ
បាយយោធា អាចនឹងកើតឡើង” ក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅថ្ងៃទី២១ កុម្ភៈ ប៉ូលីសអ៊ីតាលី បានចាប់ខ្លួនអតីតនាយកប្រតិបត្តិមូលនិធិរូបីយ៍ប័ណ្ណអន្តរជាតិ (IMF) Dominigue
Strauss-Kahn ដើម្បីសួរចម្លើយពីបទចោទប្រកាន់ថា លោកបានចូលរួមក្នុងពិធីជប់លៀងជាមួយពួកស្រីពេស្យា។
នៅថ្ងៃទី២១ កុម្ភៈ បណ្តារដ្ឋអាជ្ញានៅក្រុងសេអ៊ូល បានប្រកាន់ប្រធានរដ្ឋសភា គឺលោក Park Hee-Tae ពីបទសូកប៉ាន់ក្នុង
រឿងទិញសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់គណបក្សប្រជាជាតិ ដែលជាគណបក្សកាន់អំណាច (សព្វថ្ងៃ
ជាបក្ស Saenuri) កាលពីឆ្នាំ២០០៨។
បាតុករប្រមាណ ២.០០០ នាក់ បានឡោមព័ទ្ធមូលដ្ឋានយោធាសំខាន់របស់អាមេរិក នៅអាហ្វហ្គានីស្ថាន កាលពីម្សិលមិញ
បន្ទាប់ពីមានព័ត៌មានថា ទ័ពបរទេសបានកំទេចក្រដាសថតចម្លងគម្ពីរកូរ៉ាន ដោយមិនត្រឹមត្រូវ។ ពួកបាតុករស្រែកប្រឆាំង
អាមេរិក នៅខាងក្រៅមូលដ្ឋានទ័ពអាកាស Bagram របស់អាមេរិក នាភាគខាងជើង Kabul។

ឧត្តម្ភាចក្រអាមេរិកបានប្រឹងប្រែងបាញ់ភ្លើង ដើម្បីបំបែកហ្វូងបាតុករប្រមាណ ២.០០០នាក់ នៅពីមុខច្រកចេញជាច្រើនរបស់
បន្ទាយនេះ ខណៈពេលដែលហ្វូងបាតុករបានស្រែកផង និង គប់ដុំថ្មផង។
Roshna ដែលជាមន្រ្តីនៅតំបន់នេះ ឲ្យដឹងថា ក្រដាសថតចម្លងគម្ពីរកូរ៉ាន ត្រូវបានដុតក្នុងមូលដ្ឋានទ័ពអាកាស Bagram
ចម្ងាយមិនឆ្ងាយប៉ុន្មាន ពីទីក្រុង Kabul ។ លោកបានឲ្យដឹងថា ព័ត៌មាននេះ ត្រូវបានកម្មករនៅតំបន់នោះ ជាអ្នកប្រាប់ឲ្យដឹង
គ្រាដែលពួកគេយកសំរាមចេញពីបន្ទាយ និងបានឃើញចំណែកដែលនៅសេសសល់នៃគម្ពីរកូរ៉ាននេះ។
កូរ៉េខាងជើងកាលពីម្សិលមិញ (២០ កុម្ភៈ) បានតម្លើងកំរិតប្រកាសអាសន្នយោធា គ្រាដែលកូរ៉េខាងត្បូងហ្វឹកហាត់បាញ់គ្រាប់
ពិត នៅកៀកតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត ភាពតានតឹងបានកើនឡើង នៅឧបទ្វីបនេះ។

សមយុទ្ធយោធាដែលមានការចូលរួមរបស់កងកាំភ្លើងធំ និង ឧទ្ធម្ភាចក្រ បានប្រព្រឹត្តទៅនៅតំបន់ព្រំដែនជម្លោះភាគខាងលិច
សមុទ្រកូរ៉េ និងស្ថិតនៅជិតកោះ ដែលធ្លាប់រងការបាញ់ថ្លោងរបស់កូរ៉េខាងជើង ក្នុងសមយុទ្ធយោធាដូចគ្នាមួយ កាលពីឆ្នាំ
២០១០។ កូរ៉េខាងត្បូង បានឲ្យដឹងថា សមយុទ្ធប្រចាំឆ្នាំនេះ បានបញ្ចប់ក្នុងរយៈពេល ២ម៉ោង ហើយពុំមានព្រឹត្តិការណ៍អ្វីកើត
ឡើងនោះទេ។

ក្នុងពេលដែលសមយុទ្ធប្រព្រឹត្តទៅ ពលរដ្ឋកូរ៉េខងត្បូង ដែលរស់នៅតាមកោះជិតនោះ ត្រូវបានគេសំណូមពរឲ្យចូលក្នុងលានដ្ឋាន
ក្រោមដី បំណងបញ្ជៀសទុកជាមុន ដូចករណីដែលកូរ៉េខាងជើងថ្លោងដាក់កាលពីឆ្នាំ២០១០។ កូរ៉េខាងត្បូងក៏បានប្រាប់ឲ្យកូរ៉េ
ខាងជើងដឹងពីកម្មវិធីសមយុទ្ធនេះដែរ។
ប៉ុន្តែប៉ុន្មានម៉ោងមុនសមយុទ្ធប្រព្រឹត្តទៅ កូរ៉េខាងជើងនៅតែព្រមាន នឹងឆ្លើយតបមិនមានមានការស្តាយស្រណោះ ប្រសិនបើ
មានគ្រាប់ពិតណាមួយ ធ្លាក់មកដែនសមុទ្រកូរ៉េខាងជើង នោះនឹងមានគ្រាប់ថ្លោងរាប់ពាន់គ្រាប់ទៅកាន់ដែនសមុទ្រកូរ៉េខាង
ត្បូង។

គួរកត់សម្គាល់ថា ទំនាក់ទំនងកូរ៉េខាងជើង ដែល “ព្រឹកភ្លៀង ល្ងាចក្តៅ” មិនប្រក្រតីតាំងពីយូរមកហើយ តែវាត្រូវដុតបញ្ឆេះ
ខ្លាំង ពេលដែលនាវាប្រយុទ្ធមួយរបស់កូរ៉េខាងត្បូង កាលពីខែមីនា ២០១០ ត្រូវបានលិចក្នុងសមុទ្រកូរ៉េ ធ្វើឲ្យនាវិក ៤៦នាក់
ស្លាប់។
ទំនាក់ទំនងប្រទេសនេះ លើទ្រីស្តី គឺនៅបន្តមានសង្គ្រាមជាមួយគ្នា ព្រោះថា សង្រ្គាមរវាងប្រទេសទាំងពីរអំឡុងឆ្នាំ១៩៥០ -
១៩៥៣ ត្រូវបានបញ្ចប់ដោយសន្ធិសញ្ញាផ្អាកបាញ់បណ្តោះអាសន្ន វាពុំមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ៕

តាម Press TV កាលពីម្សិលមិញ នាវាយោធាជើងទឹកអ៊ីរ៉ង់ បានចូលសំចតនៅកំពង់ផែ Tartus ប្រទេស៊ីរី ដែលមានព្រំប្រទល់
ជាប់ជាមួយអ៊ីស្រាអែល។
នៅថ្ងៃទី១៩ កុម្ភៈ អ្នកនាំពាក្យក្រសួងប្រេងកាតអ៊ីរ៉ង់ប្រគល់ថា ប្រទេសនេះ ផ្អាកផ្គត់ផ្គង់ប្រេងឲ្យបណ្តាក្រុមហ៊ុនប្រេងកាត
បារាំង និងអង់គ្លេស តែនឹងបន្តផ្គត់ផ្គង់ជាធម្មតាឲ្យអតិថិជនផ្សេងទៀត។
កងទ័ពកូរ៉េខាងជើង កាលពីម្សិលមិញ បានព្រមានថា នឹងថ្លោងទៅកាន់បណ្តាកោះរបស់កូរ៉េខាងត្បូង ប្រសិនបើសមយុទ្ធរួម
អាមេរិក-កូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅនៅថ្ងៃនេះ (២០ កុម្ភៈ) បំពានដល់តំបន់សមុទ្រដែលជាអធិបតេយ្យភាពរបស់កូរ៉េខាង
ជើង។
អ្នកការទូតម្នាក់នៅក្រុងវីយែន ប្រទេសអូទ្រីស្ត ប្រាប់ BBC ថា ប៉ុន្មានថ្ងៃមុនពេលដែលក្រុមត្រួតពិនិត្យនុយក្លេអ៊ែររបស់ DNU
មកដល់អ៊ីរ៉ង់ ហាក់ដូចជាបានត្រៀមបំរុងតម្លើងម៉ាស៊ីនបន្សុទ្ធថ្មីរាប់ពាន់ នៅទីក្រុង Qom ។ ម៉ាស៊ីនបន្សុទ្ធទាំងអស់នេះ អាចជំ
រុញការផលិត Uranium ដែលត្រូវបានចម្រាញ់ សំរាប់ប្រើប្រាស់ទាំងក្នុងរោងចក្រអគ្គិសនីនុយក្លេអ៊ែរ ក៏ដូចជាការផលិតអាវុធ
នុយក្លេអ៊ែរ។
តាមស្ថានីយ៍ទូរទស្សន៍ NBC News របស់អាមេរិកៗ បានបញ្ជូនយន្តហោះចារកម្ម និងយោធាគ្មានអ្នកបើកបរជាច្រើនទៅកាន់
ស៊ីរី គ្រាន់តែដើម្បីធ្វើការឃ្លាំមើលប៉ុណ្ណោះ ពុំមែនជាការត្រៀមបំរុងឲ្យអន្តរាគមន៍យោធាទេ។ រដ្ឋការ អូបាម៉ា សង្ឃឹមថានឹងប្រើ
ប្រាស់នូវភស្តុតាងរូបភាព ក៏ដូចជាព័ត៌មានទទួលបានពីការទាក់ទងរវាងរដ្ឋាភិបាលស៊ីរី និងកងទ័ពប្រទេសនេះ ដើម្បីបញ្ជូនឲ្យ
សាធារណៈមតិបានដឹង ទូលំទូលាយពីស្ថានការណ៍នៅប្រទេសមជ្ឈឹមបូព៌ាមួយនេះ។
ទំព័រទី 1 ទាំងអស់ 68 ទំព័រ