ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Hamad Karzai បានអំពាវនាវឲ្យពលរដ្ឋរក្សាភាពនឹងន ក្រោយការប៉ះទង្គិចប៉ុន្មានថ្ងៃនេះ
រវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងអ្នកប្រឆាំង ធ្វើឲ្យទូទាំងប្រទេសមានអ្នកស្លាប់ ៧នាក់។
Homs គឺជាមជ្ឈមណ្ឌលនៃការបះបោរប្រឆាំងរដ្ឋការរបស់ប្រធានាធិបតីស៊ីរី Al-Assad ហើយក៏ជាកន្លែងរងទទួលនូវការវាយ
ប្រហារច្រើនជាងគេ ពីសំណាក់កងទ័ពរដ្ឋាភិបាលជិត១ឆ្នាំ កន្លងមក។
មនុស្ស ១៣នាក់ បានស្លាប់ និង ១៧នាក់ ផ្សេងទៀត រងរបួស ក្នុងការផ្ទុះរោងចក្រស្លដែករបស់ក្រុមហ៊ុន Angang Heavy
Machinery នាទីក្រុង Anshan ខេត្ត Liaoning ភាគឦសានប្រទេសចិន។
ប៉ូលីសថៃបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Kaew Sangmuang អាយុ ៤៣ឆ្នាំ កាលពីថ្ងៃទី១៨ កុម្ភៈ ពិបទចោទប្រកាន់ថា បាន
ប្លន់ និងរំលោភអ្នកដំណើរនារីតិចបំផុត ១០នាក់។ Sangmuang បានសារភាពថា ខ្លួនមានផ្ទុកជំងឺអេដស៍នេះ ហើយតែងប្រើ
ស្រោមពេលរួមភេទជាមួយអ្នកដំណើរ ព្រោះខ្លាចពួកគេឆ្លងជំងឺដ៏កាចសារហាវនេះ។
កុមារម្នាក់ឈ្មោះ Patrick Anywar អាយុ ១៤ឆ្នាំ ចំកោងខ្លួនក្នុងធូលីដី កណ្តាលធាតុអាកាសក្តៅហេង ប្រឹងងាកក្បាលសម្លឹង
មើលប្អូនៗ ២នាក់ ដែលកំពុងរត់លេងមុខផ្ទុះ។ ប៉ុន្តែប្រហែល ១នាទីក្រោយ ក្បាលរបស់វា ឱនធ្លាក់ដល់ដើមទ្រូង ហើយរាង
កាយស្គមស្គាំងរបស់វា ក៏ផ្តើមកន្ត្រាក់។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ បានប្រកាសថាៈ ប៉ូលីសរំដោះបានក្មេងៗ ៤១នាក់ ដែលត្រៀមបណ្តុះបណ្តាលជាអ្នក
បន្ទុះគ្រាប់បែកអត្តឃាត ខណៈពេលដែលពួកគេរៀបចំបញ្ជូនតាមច្រករបៀង ទៅកាន់តំបន់ព្រៃភ្នំជាប់ប៉ាគីស្ថាន។
ក្រុងតេអេរ៉ង់ កំពុងពិនិត្យលទ្ធភាពបើកទូលាយការហាមឃាត់ការដឹកជញ្ជូនប្រេងទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់ពីបានប្រកាសឈប់
នាំចេញប្រេងទៅកាន់ បារាំង និង អង់គ្លេស ដើម្បីសងសឹងជាមួយលោកខាងលិច ធ្វើឲ្យតម្លៃប្រេងអាចកើនឡើងដល់កំរិត
ឯកត្តកម្ម។
យប់ថ្ងៃទី១៨ កុម្ភៈ តុលាការព្រហ្មទណ្ឌខាងត្បូងបាងកក បានអនុម័ត្តបញ្ជារចាប់ខ្លួនបុរសម្នាក់ ដែលមានដើមកំណើតនៅមជ្ឈឹម
បូព៌ា ពីបទពាក់ព័ន្ធនឹងការបន្ទុះគ្រាប់បែកនៅបាងកក កាលពីថ្ងៃទី១៤ កុម្ភៈ។
រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងជើង Kim Bong Cheol និងមន្រ្តីជាន់ខ្ពស់ ៤រូបទៀត បានស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាចក្រ។
តាម AFP ដែលដកស្រង់សម្តីរបស់អនុបញ្ជាការប៉ូលីសបាងកក Anuchai Lekbumrung ថាៈ ជនជាប់សង្ស័យថ្មី គឺជាបុរស
អ៊ីរ៉ង់ម្នាក់ អាយុ ៥២ឆ្នាំ ឈ្មោះ Nikkhahfard Javad ដែលបានចេញពីផ្ទះជួលប៉ុន្មានម៉ោង មុនការវាយប្រហារដោយគ្រាប់
បែកកន្លងមក។
ទំព័រទី 1 ទាំងអស់ 26 ទំព័រ