លោកអ្នកកំពុងស្ថិតនៅ ទំព័រដើម ព័ត៌មានសង្គម ព័ត៌មានសន្តិសុខ

ព័ត៌មានសន្តិសុខ

កុមារីម្នាក់អាយុ៧ឆ្នាំ​ត្រូវឪ​ម៉ាល់​តិច​​ជាង​​២០មេស្លាប់​​ ខណ:​ពេល​ដើរ​ចាប់​ចង្រិត

បោះពុម្ពសំបុត្រអគ្គិសនី

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃច័ន្ទ ទី21 ខែ​វិច្ឆិកា ឆ្នាំ2011 ម៉ោង 14:03

បន្ទាយមានជ័យៈ កុមារីម្នាក់ដើររកចាប់ចង្រិត​ត្រូវ​បានហ្វូងឱម៉ាល់ទិច​ជាង ២០​ទ្រ​និច​ បណ្តាល​​ឲ្យ​​ស្លាប់ បន្ទាប់​ពី​នាង​​រត់​រក​អ្នក​ភូមិ​​ឲ្យ​​ជួយ។ ហេតុ​ការ​នេះ បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ភូមិ-ឃុំ ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។

អាន​អត្ថបទ​ទាំងស្រុង...

2 Comments

 

សាលក្រមសម្រេច​​ផ្តន្ទា​ទោស​​អតីត​​ស្នង​ការ ស្នង​ការ​រង​​ប៉ូលិស​​បន្ទាយ​មាន​ជ័យ​ម្នាក់ៗ​​៤​​​ឆ្នាំ ពី​បទ​​ពុក​រលួយ

បោះពុម្ពសំបុត្រអគ្គិសនី

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី16 ខែ​វិច្ឆិកា ឆ្នាំ2011 ម៉ោង 12:57

បន្ទាយមានជ័យៈ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បានប្រកាស​សាលក្រម​សម្រេច​ នៅវេលាម៉ោង ៨ និង ៤០នាទី​ ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១១ ដោយ​ធ្វើការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អតីត​ស្នងការ​នរគបាល​ខេត្ត​បន្ទាយមានជ័យ​ ហ៊ុន ហ៊ាន​ ចំនួន ៤ឆ្នាំ និងបង់ប្រាក់ពិន័យ​ចំនួន ២៨ ម៉ឺនដុល្លារ និងប្រាក់ខ្មែរចំនួន ១៦ លានរៀល ដោយចោទ​ពីបទស៊ីសំណូក​។

អាន​អត្ថបទ​ទាំងស្រុង...

1 Comment

 

សាវនការជំនុំជម្រះ​អតីត​ស្នង​ការ ស្នងការរង និង​បក្ស​​ពួក​​​​ជុំ​​វិញ​​ករណី​​ប្រ​​ព្រឹត្ត​​អំ​ពើ​​ពុក​​រលួយ

បោះពុម្ពសំបុត្រអគ្គិសនី

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃពុធ ទី09 ខែ​វិច្ឆិកា ឆ្នាំ2011 ម៉ោង 14:04

បន្ទាយមានជ័យៈ អតីតស្នងការ ស្នងការរង​ខេត្តបន្ទាយមានជ័យ និងនាយ នាយរង​ការិយាល័យ​​ព្រម​បក្ស​ពួក​សរុប​​ ១០នាក់ ដែល​បាន​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ប្រ​មាណ​ជិត​មួយ​ឆ្នាំ​ត្រូវ​បាន​​សា​លា​ដំ​បូង​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាត់​ការ​បើក​សាវន​ការ​ជំនុំ​ជម្រះ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​ ឆ្នាំ​២០១១ ​នេះ ​ក្រោម​វត្ត​មាន​ប្រ​​ធាន​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​លោក អ៊ឹម​​វណ្ណះ​ លោក សាយ សម្ភស្ស​សេរី លោក ម៉ម ចាន់​វណ្ណះ និង លោក ផាន់ ភិរម្យ តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត ​និង​មាន​ការ​ចូលរួម​ពី​​សមា​​ជិក​​ អង្គការ​ជាតិ​ អន្តរ​ជាតិ អ្នក​សារពត៌​មាន សិស្ស​និស្សិត ព្រម​ទាំង​ហាជន​ជា​​ច្រើន​នាក់​​​ផង​ដែរ ក្នុង​​នោះ​​មាន​ការ​យាម​កាម​យ៉ាង​តឹង​រឹង​ពី​សំណាក់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទាំង​ពីរ​ភេទ​ប្រមាណ​ ៨០​នាក់។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ក្មេងស្រី​២នាក់ បងប្អូន​នាំគ្នា​ដើរ​ទៅ​រក​ម្តាយ​លង់ទឹក​ស្លាប់​យ៉ាង​អណោច​អធម

បោះពុម្ពសំបុត្រអគ្គិសនី

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃច័ន្ទ ទី24 ខែ​តុលា ឆ្នាំ2011 ម៉ោង 13:21

បន្ទាយមានជ័យៈ ក្មេងស្រី២នាក់ ​មានអាយុជាង ១០ឆ្នាំ ត្រូវលង់ទឹកស្លាប់​ ខណៈពេល​ដែលបាត់ម្តាយ​យូរពេក ក៏នាំគ្នា​ដើរ​រកម្តាយ ដោយពុំទាន់​បាន​ទៅជួប​ម្តាយផង នៅ​ពាក់កណ្តាលផ្លូវ​ ក៏នាំគ្នា​ចុះងូតទឹក​ប្រឡាយ​ បន្ទាប់មក​ក៏​ត្រូវលង់ទឹក​ស្លាប់ទាំងពីរនាក់​តែម្តង។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ក្រុង​បញ្ជូន​ចោរ​ប្លន់​​៣​នាក់​​ទៅ​តុលា​ការ

បោះពុម្ពសំបុត្រអគ្គិសនី

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃ​ព្រហស្បតិ៍ ទី31 ខែ​មីនា ឆ្នាំ2011 ម៉ោង 18:27

ចោរប្លន់​ប្រដាប់អាវុធ​៣នាក់ បានស្ទាក់ប្លន់​ម៉ូតូ១គ្រឿង​បានសម្រេច កាលពីវេលាម៉ោង​១៨និង១៥​នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈសូគីម៊ិច អូរដឹម ផ្លូវជាង​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អាន​អត្ថបទ​ទាំងស្រុង...

0 Comments

 

ទំព័រ​ទី 1 ​ទាំងអស់ 2 ទំព័រ

សំណើច

ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧ , ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel :(855)23 69 01 447
2011 - ដោយ សារព័ត៌មានខ្មែរស្ថាបនា រក្សារសិទ្ធិគ្រប់យ៉ាង