ពលរដ្ឋ​នៅ​ញូ​វ​ហ្សឺ​ឡែ​ន ទើបតែ​ចាប់បាន​ត្រី​ពណ៌​ខ្មៅ​ដ៏​ចម្លែក​មួយ​ហាក់ដូចជា​នៅ​ពិភព​ដទៃ ។ ក្រុម​អ្នកជំនាញ​ការសង្ស័យថា នេះ​ជា​ប្រភេទ​ត្រី​ស្រកី​ជើង ដើរ​តាម​បាតសមុទ្រ ព្រមទាំង​មាន​ល្បឿន​ខាំត្របាក់​លឿន​បំផុត​ពិភពលោក ។​

​បណ្តា​រូបភាព​ពី​ប្រភេទ​ត្រី​ចម្លែកៗ​នៅ​បាតសមុទ្រ​ទឹក​ជ្រៅៗ ត្រូវបាន​បង្ហោះ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វា​ស​ប៊ុ​ក របស់​សារៈមន្ទីរ Te Papa ក្រោយ​ពេលដែល Claudia Howse, Glenys Howse និង James Beuvink បាន​បញ្ជូន​គំរូ​ទាំង​នោះមក ដើម្បី​កំណត់​អត្តសញ្ញាណ ។ Glenys បាន​សរសេរ​ក្រោមរូបភាព​ថាៈ ត្រី​នេះ​ត្រូវបាន​រកឃើញ​នា​តំបន់​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ និង​បណ្តា​កោះ​នៅ Northland ហើយ​បាន​ងាប់​ក្រោយពេល​ចាប់បាន ។​



​សម្រង់​អត្ថបទ​ចុះផ្សាយ​របស់​សារៈមន្ទីរ Te Papa សរសេរថាៈ “​សភាវៈ​ចម្លែក​នេះ មានលទ្ធភាព​ច្រើនណាស់ ជា​ប្រភេទ​ត្រី​ស្រកី​ជើង ។ ប៉ុន្តែ យើង​នឹង​ដឹង​ច្បាស់ ក្រោយពេល​មានឱកាស​ត្រួតពិនិត្យ វា​បាន​ម៉ត់ចត់​ជាង ។ ត្រី​ស្រកី​ជើង វា​មាន​ល្បឿន​ខាំត្របាក់​រហ័ស​បំផុត ក្នុង​អម្បូរ​សត្វ​ដែល​នឹង​គ្រាប់​នៃ​កាំភ្លើង​ធុន ២២ មី​លី​ម៉ែត្រ​” ។​

201601191125011

​តាម​វេច​នា​នុ​ក្រម​នេសាទ​អូស្ត្រាលី ត្រី​ស្រកី​ជើង​ជា​អម្បូរ​សត្វ​វាយប្រហារ​ចំណី​បែប​លប​ឆ្មក់ ហើយ​អាច​ស៊ី​អ្វីៗ​ស្ទើរតែ​ទាំងអស់ ឲ្យ​តែ​ល្មម​ញាត់​ចូល​មាត់​ដ៏​ធំ​រប​ស់វា ។ ចំណី​របស់​វា​មាន​ទាំង​បង្គារ និង​ត្រី​ដ​តៃ​ទៀត ។

​ការចាប់​បាន​ត្រី​ស្រកី​ជើង​ចម្លែក​ខាងលើ បានកើត​ឡើង ក្រោយពី​ការរកឃើញ​ប្រភេទ​ត្រី​ចម្លែកៗ កម្រ​ប្រទះ​នៅ​តំបន់​សមុទ្រ​អូស្ត្រាលី រួមទាំង​ត្រី​ឆ្លាម Victoria ។​

​កាលពី​ថ្ងៃទី ១៨ មករា ប្រជា​នេសាទ Garry Warrick ដែលមាន​ពិសោធន៍​នេសាទ ៣០ ឆ្នាំ ទើបតែ​ចាប់បាន​ត្រី​បំ​រ៉ែ​បំ​រួល​ហ្សែ​ន​ម្យ៉ាង​ផងដែរ ៕ ដោយ​៖ សូលី​សា​
201601191125012 201601191125013 201601191125094

ប្រភពៈ CEN