​មុខរបរ​ជួល​មិត្តស្រី​ក្លែងក្លាយ គឺ​នៅ​មិនទាន់​ចាប់យក​នៅឡើយ នៅ​ភាគ​លោកខាងលិច ប៉ុន្តែ នៅក្នុង​ប្រទេស​ចិន​វិញ គឺ​របរ​នេះ​បាន​ក្លាយជា​អាជីវកម្ម​កំពុង​រីកលូតលាស ក្នុង​រយៈពេល​ប៉ុន្មាន​មកនេះ ។​

​ទីផ្សារ​សម្រាប់​មិត្រ​ស្រី​ជួល គឺជា​តម្រូវការ​ដ៏​វិសាស​វិសាល​នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន ដែល​នឹង​ខិតចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ ។ គេហទំព័រ Shanghaiist រាយការណ៍​ថា អតិថិជន​ភាគច្រើន​ស្វែងរក​ដៃគូ​ជួល គឺ​ដើម្បី​បាន​ចំណាយពេល​ឈប់សំរាក​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​នេះ ជាមួយ​ពួកនាង និង​ដើម្បី​បន្ធូរបន្ថយ​ពី​កង្វល់​របស់​សាច់ញាតិ អំពី​ជីវិត​នៅតែ​នៅ​លីវ​របស់​ពួកគេ ។​

​អ្នករាយការណ៍​ទូរទស្សន៍​ហ៊ូ​ណាន​ម្នាក់ បានធ្វើការ​យ៉ាង​សម្ងាត់ និង​ស៊ើប​អង្ក​ត​ឃើញថា សេវាកម្ម​មិត្តស្រី​ជួល​នេះ គឺ​ប្រតិបត្តិ​ក្រោម​ការបិទបាំង​នៃ​សេវាកម្ម​ផ្គួ​រ​ផ្គង ។ គាត់​បាន​រកឃើញថា អតិថិជន​គ្រាន់តែ​ចំណាយលុយ ៣,០០០ – ៤,០០០ យ៉​ន់ (៤៥៦-៦០៨ ដុល្លារ​) នោះ​ពួកគេ​នឹង​ទទួលបាន​ស្រី​ស្អាត​ក្មេងៗ មក​កំដរ​អ្នក​ធ្វើជា​សង្សារ​បណ្តោះអាសន្ន នៅក្នុង​ឳ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះហើយ សម្រាប់​រយៈពេល​ពី ៦ ទៅ ៧ ថ្ងៃ ។ ហើយ​បើ​ពួកគេ​ត្រូវ​បង់ប្រាក់​បន្ថែម ប្រសិនបើ​ចង់​ឲ្យ​ពួកនាង​បន្ត​កំដរ​លើស​ថ្ងៃ​កំណត់​នេះ ។​

rental_girlfriend3

​អ្នកសារព័ត៌មាន​រូប​នោះ បាន​ឲ្យ​ដឹង​ទៀតថាៈ ការិយាល័យ “​ផ្គួ​រ​ផ្គង​”១ បាន​ធានា​អះអាង​ចំពោះ​គាត់​ថា ពួកគេ​មាន​ស្រីៗ​ច្រើន​នាក់ សម្រាប់​គាត់​ជ្រើសរើស ។ ពួកគេ​និយាយថា គាត់​នឹង​បាន​បំពេញចិត្ត ដោយ​គ្រាន់តែ​បង់ប្រាក់ ៤៥០ ដុល្លារ សម្រាប់​នារី​ជួល​ម្នាក់ ។ ចំណែក​សេវាកម្ម​មួយទៀត សូម្បី​លើកឡើងថា ពួកគេ​នឹង​រៀបចំ​មង្គលការ​ក្លែងក្លាយ និង​ផ្តល់ជូន​គាត់​នូវ​ជម្រើស​១​ដែលមាន​ស្រី​ស្អាតៗ​យ៉ាងតិច​ពី ២០ ទៅ ៣០ នាក់ សម្រាប់​ជូ​ល​ផងដែរ ។​

​បុគ្គលិក​ម្នាក់​មកពី​ពី​ក្រុមហ៊ុន​១​ក្នុងចំណោម​ក្រុម​ទាំងនោះ ក៏បាន​ពន្យល់ថា នឹងមាន “​លទ្ធភាព​” មួយទៀត នៅពេលដែល​អតិថិជន​ម្នាក់​បាន​ជួយ​ជា​ប្រយោជន៍​ដល់​សេវាកម្ម​របស់​ពួកគេ ។​

​គាត់​និយាយថាៈ “​ចូរ​គិត​អំពី​រឿងនេះ ប្រសិន​អ្នក​នាំ​មិត្តស្រី​បណ្តោះអាសន្ន​ទៅកាន់​ផ្ទះ​, នោះ​អ្នក​ពិត​នឹង​បាន​ចំណាយពេល​១​ថ្ងៃ​រាត្រី​ជាមួយគ្នា (​មិនអាច​រួមភេទ​បានទេ​) ” ។ បុគ្គលិក​ម្នាក់​ពន្យល់​ប​ន្ថែ​ម​ថា ដោយហេតុថា​នារី​ស្អាត​ទាំងអស់នោះ នៅ​វ័យក្មេងៗ​, ដូច្នេះ កា​រួម​សង្វាស​មិនមែនជា​រឿង​សំខាន់​សម្រាប់​ពួកគេ ។​

​គួរ​រម្លឹក​ផងដែរ​ថា មុខរបរ​នេះ​មិនមែន​ទើប​កើតមានឡើង​សម្រាប់តែ​ស្រី​ស្អាត​ផ្តល់​សេវាកម្ម​កំដរ​បុរស​នៅ​លីវ​ទេ តែ​ក៏មាន​ប្រុស​ស្អាត​ផ្តល់​សេវាកម្ម​កំដរ​ស្ត្រី​នៅ​លីវ​ផងដែរ នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ នៅក្នុង​ប្រទេស​ចិន ៕​

rental_girlfriend2