​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ បាន​ត្រូវ​ខ្លាឃ្មុំ​១​ក្បាល​ស្ទុះ​ខាំ​ហែក​ដៃ​ញក់ញី ក្រោយពី​មិន​អើពើ​ពាក្យ​ព្រមាន​របស់​មិត្តភក្តិ​របស់គាត់ ដែលថា​កុំ​ឲ្យ​ចូល​កៀក និង​លូកដៃ​ចូលក្នុង​ទ្រុង​របស់​សត្វ​នេះ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​ថត​នៅតំបន់ Murmanskaya Oblast, ប្រទេសរុស្ស៊ី បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ ស្រែក​ខ្លាំងៗ​ក្នុង​អារម្មណ៍​ដ៏​ឈឺចាប់ ខណៈ​ដៃ​របស់គាត់​ត្រូវបាន​ច្បាម​ជាប់​នៅក្នុង​មាត់​របស់​ខ្លាឃ្មុំ ។​



​យ៉ាងណាមិញ មិត្តភក្តិ​របស់​បុរស​ព្រហើន​រូបនេះ ត្រូវ​បានឮ​ស្រែក​ព្រមាន​ថាៈ “​អ្នក​កំពុង​ភ្លើ​មែន​! កុំ​ចូលទៅ​ប៉ះ​វាៗ​!” ខណៈពេល​បុរស​នេះ​ចូល​កៀក​ខ្លាឃ្មុំ​នៅក្នុង​ទ្រុង ។​

​ជា​លទ្ធផល បុរស​រូបនេះ ត្រូវបាន​គេ​ជឿថា បាន​បាត់បង់​សាច់​ពី​កំភួនដៃ​រហូតដល់​កែងដៃ នៅក្នុង​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ។ ប៉ុន្តែ គាត់​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ថ្វីបើ​ទទួល​របួស​ធ្ងន់ធ្ងរ ៕​

30B3E63000000578-0-image-a-3_1454081619603 CZ6REbbUMAAGBcz CZ6REBWWAAAXskJ CZ6REFfWAAEx7Kt