​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស ក្រោយ​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រើប្រាស់​ទូរស័ព្ទ​លួច​ថត​វីដេអូ​ពី​សកម្មភាព​នារីៗ​កំពុង​សាក​លោ​ខោអាវ នៅក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​ហាង​១​កន្លែង ក្នុងប្រទេស​សិង្ហ​បុរី ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ Mohamed Yousuf Abuthahir អាយុ ៣៤ ឆ្នាំ ត្រូវបាន​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធ​នាគ ១ ខែ ក្រោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​វីដេអូ​ថត​ក្មេងស្រី​អាយុ ១៥ ឆ្នាំ ម្នាក់ ។​



​តាម​ការស៊ើបអង្កេតរ​បស់​ប៉ូលីស​, នៅវេលា​ម៉ោង​ប្រមាណ ៨ និង ០០ នាទី យប់​ថ្ងៃ​សៅរ៍ កន្លងទៅនេះ​, ក្មេងស្រី​រងគ្រោះ​បាន​ឡើង​ទៅជា​ន់ទី​២​នៃ​ហាង​១​ឈ្មោះ Fashion Palace ស្ថិតនៅ​ផ្លូវ Buffalo, ទីកន្លែង​ដែល​នាង​ជ្រើសរើស​សម្លៀកបំពាក់​ថ្មី ។​

none_7756រូបតំណាង

​នាង​បាន​ចូលទៅក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់ ដើម្បី​លោ​សាក​ម៉ូដ​ខោអាវ​ថ្មី និង​ថត​វីដេអូ​ខ្លួនឯង​នាង ក្នុង​បំណង​បង្ហាញ​វា​ទៅកាន់​បងស្រី​របស់​នាង មុនពេល​សម្រេចចិត្តថា​តើ​ត្រូវ​ទិញ​វា ឬ យ៉ាងណា ។​

​នៅ​នាង​ពេល​នាង​មើល​វីដេអូ​, នាង​ក៏បាន​កត់សម្គាល់​ឃើញថា មាន​ទូរស័ព្ទ​១​ស្ថិតនៅ​ចន្លោះ​ប្រ​យោង​បាត​ទ្វារ​បន្ទប់ និង​កម្រាល ។​

​ភ្លាមៗ​នោះ នាង​បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស ដើម្បី​រាយការណ៍​ពី​ករណី​ខិលខូច​នេះ ។ ប៉ូលីស​ទទួលបាន​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​ហាង និង​ស្វែងរក​ចាប់ខ្លួន Abuthahir បាន​ភ្លាមៗ ។​

​ជន​កំ​ហួច​នោះ បាន​សារភាពថា រូបគេ​ពិតជា​បាន​លួច​ថត​ក្មេងស្រី​នោះ​មែន ហើយ​ប៉ូលីស​រកឃើញ​វីដេអូ​របស់​ក្មេងស្រី​រងគ្រោះ​នៅក្នុង​ទូរស័ព្ទ​របស់ Abuthahar ៕​