​សភាវៈ​ដ៏​ចម្លែក​នេះ ត្រូវបាន​អ្នកមើល​ឃើញ​ផ្ទាល់​ភ្នែក ពណ៌នា​ថាៈ ភិនភាគ​ខាងក្រៅ​វា​ដូចជា​តួអង្គ​មនុស្ស​ភព​ដទៃ ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​បែប​ស្រមើស្រមៃ ។ វា​មា​នក​ស្រកី​ដូច​ត្រី តែ​បែរ​ជាមាន​ជើង និង​ច្រមុះ​ដូចគ្នា​នឹង​… មនុស្ស ។ ផ្នែក​ខាងក្រោម​របស់​សត្វ​ចម្លែក​ពាក់កណ្តាល​ជា​ត្រី ហើយ​ពាក់កណ្តាល​ទៀត​ជាស​ត្វ ។​

​ប្រជា​នេសាទ​នៅ​កំពង់ផែ Windward (​ចំណុះ​កោះ Carriacou ជា​កោះ​តូច​១​នៅ​តំបន់​សមុទ្រ​ការី​ប៊េ​) ពិតជា​តក់ស្លុត ខ្លាចញញើត​ពេល​ប្រទះ​ផ្ទាល់​ជាមួយ​សភាវៈ​ដែលមាន​ស្រកី​ដូច​ត្រី ជើង​២ ហើយ​ច្រមុះ​ដូចគ្នា​នឹង​មនុស្ស​កំពុងតែ​…​ដើរ​ទ្រេតទ្រោត​ក្រោម​បាតសមុទ្រ ។​

​ក្រោយមក ប្រជា​នេសាទ​ឈ្មោះ Hope McLawrence អាយុ ៧៤ ឆ្នាំ ក៏​ចាប់បាន “​សត្វ​ចម្លែក​” នេះ ។ ភិនភាគ​ខាងក្រៅ​របស់​វា ធ្វើ​ឲ្យ​គេ​ខ្លាចញញើត ព្រោះថាៈ កេ​ពុំដែល​ប្រទះឃើញ​សត្វ​ណា​១​បែបនេះ​ឡើយ ។​

​លោក Hope ពណ៌នា​ថាៈ សត្វ​នេះ​មាន​បណ្តោយ​ប្រមាណ ៣០ សង់ទីម៉ែត្រ ។ ថ្វី​ត្បិត​មាន​ស្រកី ប៉ុន្តែ វា​ពុំមាន​ទ្រ​ទង់​លើ​ខ្នង​ទេ ហើយ​បែរ​ជាមាន​ឆ្អឹងខ្នង​វែង​នៅលើ​ខ្នង ។ វា​មាន​ជើង​ក្រោយ​២​ដូចជា​សត្វ និង​ស្រកី​២​នៅ​ពោះ​ដូចជា​ត្រី ហើយ​ពិសេស គឺ​ច្រមុះ​ដូច​មនុស្ស​១​នៅលើ​មាត់ ។ ទាំងអស់​បង្កើត​ទៅជា​ទ​ម្រ​ង់​សភាវៈ​ដ៏​ចម្លែក​អស្ចារ្យ​តែ​គួរ​ឲ្យ​…​ខ្លាច ។​

​ប្រជា​នេសាទ​ទាំងនោះ វាយតម្លៃថា សត្វ​នេះ​អាច​ពុំ​ចេះ​ហែល ដោយ​គ្រាន់តែ​ដើរ​ចុះឡើង​ក្រោម​បាតសមុទ្រ ដោយ​ជើង​ទាំង​២​ប៉ុណ្ណោះ ៕ ដោយ​៖ សូលី​សា​

5635356

ប្រភពៈ CEN