(កំពត)៖ ចោរចូលលួចមាន់បានឈានដល់ថ្ងៃអស់លក្ខណ៍ ជាប់អន្ទាក់ខ្សែភ្លើងឆក់ស្លាប់នៅក្នុងទ្រុងមាន់ ហើយត្រូវបានម្ចាស់ផ្ទះប្រទះឃើញនៅម៉ោង៦ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាលស្រុកជុំគីរី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីយប់មិញមិនដឹងម៉ោងប៉ុន្មានទេ មានមុខសញ្ញាចោរម្នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយនោះ បានលួចចូលក្នុងផ្ទះឈ្មោះ ស៊ិន ភិរម្យ ភេទប្រុស អាយុ២៣ឆ្នាំ ក្នុងបំណងលួចមាន់។ តែជាអកសុលក្នុងទ្រង់មាន់នោះ ម្ចាស់ផ្ទះរាយអន្ទាក់ខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។



មន្ត្រីនគរបាលរូបនេះ បានឲ្យដឹងទៀតថា បើតាមកម្លាំងសមត្ថកិច្ចធ្វើការសាកសួរជាបឋមទៅលើម្ចាស់ផ្ទះ បានឲ្យដឹងថា រូបគាត់បានដាក់ខ្សែភ្លើងក្នុងទ្រង់មាន់ សម្រាប់បំភ្លឺមាន់នៅពេលយប់ គឺគ្មានបំណងអ្វីផ្សេងឡើយ។ ប៉ុន្តែទោះបីយ៉ាងណា ពេលនេះ កម្លាំងនគរបាលជំនាញ នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត កំពុងតែធ្វើកោសលវិច័យ ដើម្បីរកមូលហេតុពិតនៃករណីស្លាប់ខាងលើនេះ៕

12604672_1553168098330889_9028136270700251430_o 12615327_1553168101664222_3222133417336172010_o

ប្រភពៈ freshnewsasia