ស្ថាប័ន​ចារកម្ម​កណ្តាល​អាមេរិក (CIA) បានប្រកាស​ផ្សាយ​សាធារណៈ ដោយ​ពុំ​ប្រាប់​មុន​នូវ​ឯកសារ​សម្ងាត់​រាប់​ពាន់​សន្លឹក ដែលមាន​សណ្ឋាន​ជា “X-Files” អំពី​សភាវៈ​ក្រៅ​ភពផែនដី​, ថាសហោះ និង​បណ្តា​បាតុភូតធម្មជាតិ​ពុំ​អាច​បកស្រាយ​បាន ។​​

​តាម Daily Mail បណ្តា​ឯកសារ​ប្រកាស​ផ្សាយ​ទាំងនេះ មាន​អាយុ​កាលពី​អំឡុង​ឆ្នាំ​៤០ ដល់ ៦០ នៃ​សតវត្ស​មុន ហើយ​ពុំទាន់​ត្រូវបាន​ទម្លាយ​ចេញ ។ ឯកសារ​មួយចំនួន​ពុំ​អាច​លើកឡើង​នូវ​ដំណោះស្រាយ ចំពោះ​ការដែល​ក​ណ្សិ​ណ​សាក្សី​បាន​លើកឡើងថា​ឃើញ UFO ។​

​គួរ​គប្បី​រម្លឹកថា ពី​ដើម​រៀងមក CIA តែង​បដិសេធ​រាល់​ព័ត៌មាន និង​ភស្តុតាង​ចារកម្ម​គួរ​ឲ្យ​ទុកចិត្ត​ទាំងអស់​អំពី​មនុស្ស​ក្រៅ​ភព ។​

p1​រឿងកុន​ល្បីៗ X-Files ទើបត្រូវ​បាន​ចលនា​ឡើងវិញ បន្ទាប់ពី​ផ្អាក​ផលិត ១០ ឆ្នាំ មកហើយ​

CIA ថ្មីៗ​នេះ បែរជា​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​ថាៈ “​យើងខ្ញុំ​សម្រេចចិត្ត​ផ្សព្វផ្សាយ​ឯកសារ​គួរ​ឲ្យ​ចាប់ចិត្ត​មួយចំនួន​” ។​

p2​រូបថត​របស់​និស្សិត​អង់គ្លេស​ម្នាក់​ចាត់ទុកថា បាន​ថត UFO ឆ្នាំ ១៩៦២

​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​ភ្ជាប់​នឹង​រូបថត​នេះ ត្រូវបាន​ប្រមែប្រមូល​ពី​អាល្លឺម៉ង់​ខាងកើត អំឡុង​ឆ្នាំ​១៩៥២ គ្រា​ដែល​ចារៈបុរស​បាន​ត្រូវ​ចាត់​ឲ្យ​ស៊ើបអង្កេត​អ្វីៗ​ដែល​សាក្សី​ពណ៌នា​ថាៈ “​ខ្ទះ​ហោះ​ដ៏​ធំ​សម្បើម​” ។ វត្ថុ​នេះ​ត្រូវបាន​ចាត់ទុកថា​មាន​វិ​ជ្ជ​មាត្រ​ដល់​ទៅ ១៥ ម៉ែត្រ ។​

​វត្ថុ​ហោះហើរ​ស្រដៀង​គ្នាន​នេះ ក៏ត្រូវ​បាន​សម្លឹង​ឃើញ​នៅ​អាហ្វ្រិក​ខាងជើង និង​អេស្បាញ -​របាយការណ៍​បាន​គូសបញ្ជាក់ ។​

p3​រូបភាព​រង្វង់​ពន្លឺ​អាថ៌កំបាំង​នៅ​រដ្ឋ Minnesota ខែ តុលា ឆ្នាំ ១៩៦០

​ក្នុង​ឯកសារ​មួយ​របស់ CIA នោះ​ស្ថាប័ន​នេះ​នៅបាន​លើក​ប្រការ​ចំនួន ១០ គប្បី​ធ្វើ ពេល​អ្នកណាម្នាក់​នោះបាន​ឃើញថា​សហោះ (UFO) ។ ឯកសារ​នេះ​ក៏​ទើបបាន​បង្ហោះ​លើ Twitter ថ្មីៗ​នេះ​: “​ចូរ​ថតរូប​ភាព​ឲ្យ​បាន​ច្រើន តាមតែ​អាចធ្វើ​បាន ។ គប្បី​ថត​ទិដ្ឋភាព​នៅលើ​ផ្ទៃដី​ពេលនោះ (​ដើម្បី​កំណត់​ទីតាំង និង​ភាពប្រាកដប្រជា​)”, ដំបូន្មាន​មួយ​របស់ CIA ។​

p4ឯកសារ​បង្ហាញថា គេ​បាន​ចាត់​ចារបុរស​ឲ្យ​ទៅ​កន្លែងកើតហេតុ ដើម្បី​អង្កេត​ពីអ្វីៗ​ដែល​សាក្សី​ប្រាប់ថា “​ខ្ទះ​ហោះ​ដ៏​ធំ​សម្បើម​” នៅ​អាល្លឺម៉ង់​

​ទោះ​យ៉ាងនេះ​ក្តី CiA លំអៀង​ច្រើន​នៅ​មតិ​របស់​ភ្នាក់ងារ Dana Scully ដែលជា​មនុស្ស​ម្នាក់​តែង​មន្ទិលសង្ស័យ​ពី​បាតុភូត​អាថ៌កំបាំង​របស់​ធម្មជាតិ គ្រា​ស្ថាប័ន​នេះ (CIA) បាន​បកស្រាយ​គោលបំណង​នៃ​ការផ្សព្វផ្សាយ​ឯកសារ​ជា​សាធារណៈ​ថា ដើម្បី​ស្រាយ​បញ្ជាក់​ពី​រឿង​ថា “​អាច​កើតឡើង​ពី​បំណកស្រាយ​សម្រាប់​បាតុភូត​មើលឃើញ UFO” ៕ ដោយ​៖ សូលី​សា​


p5ប្រការ ១០ គប្បី​ធ្វើ​ពេល​ឃើញ UFO តាម​ដំបូន្មាន​របស់ CIA​

ប្រភពៈ CEN