នារី​ជនជាតិ​ចិន​ម្នាក់ ទើបត្រូវ​បាន​រកឃើញ​កំពុង “​ស្នាក់នៅ​” ក្នុង​ហាង​អ៊ី​ន​ធើរ​ណេ​ត​មួយ បន្ទាប់ពី​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ទុកថា ស្លាប់ ១០ ឆ្នាំ មកហើយ ។​

​Xiao Yun អាយុ ២៤ ឆ្នាំ នៅ​ខេត្ត​ហ្សី​ជៀង បាន​ចាក​ចោលផ្ទះ បន្ទាប់ពី​ឈ្លោះប្រកែក​ជាមួយ​ឪពុកម្តាយ ។ ១០ ឆ្នាំ កន្លងផុត ទោះបី​ប្រឹងប្រែង​ស្វែងរក ក៏​ក្រុមគ្រួសារ​ពុំមាន​ព័ត៌មាន​អ្វី ហើយ​គិតថា នាង​បាន​ស្លាប់ ។​



​ប៉ុន្តែ នៅ​ថ្ងៃទី​២០ វិច្ឆិកា ២០១៥ កន្លងមក ប៉ូលិស​បាន​រកឃើញ Xiao Yun ដោយ​ចៃដន្យ ពេល​ពួកគេ​កំពុង​ត្រួតពិនិត្យ​ហាង​កាហ្វេ Internet មួយ ពេល​កណ្តាល​អា​ធ្រា​ត ។​

34523542ម្តាយ​របស់ Xiao Yun ស្រវាឱប​កូន​ក្រោយពេល​បាត់​ខ្លួន​

​តាម The Star ប៉ូលីស​បាន​រកឃើញ Xiao ដែល​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែងក្លាយ ហើយ​ពេល​នាំមក​ប៉ុស្តិ៍ប៉ូលីស នាង​សារភាពថា ខ្លួន​បាន​រត់​ចេញពីផ្ទះ ហើយ​រស់​នៅតាម​បណ្តា​ហាង​កាហ្វេ Internet ក្នុង​រយៈពេល ១០ ឆ្នាំ កន្លងមក ។​

Xiao ជា​ក្មេងស្រី​ញៀន​ហ្គេម​អន​ឡាញ ហើយ​ចំណាយពេល​១​ថ្ងៃៗ អង្គុយលេង​ហ្គេម និង​ដេក​នៅ​ទីនោះ​តែម្តង ។ ជីវភាព​រស់នៅ​របស់​នាង​សំខាន់ គឺ​លុយ​បរិច្ចាគ​ឲ្យ​របស់​សប្បុរសជន និង​ម្តងម្កាល នាង​ធ្វើជា​បេឡាការ​នី ឲ្យ​ហាង​មួយចំនួន ដើម្បី​រកបាន​លុយកាក់​ខ្លះៗ ។​

Xiao បាន​ត្រូវ​ពិន័យ​ប្រាក់ ១០០០ យ៉​ន់ (​ប្រមាណ ១៦០ ដុល្លារ​) ។ បន្ទាប់ពី​ការបដិសេធ​មួយសន្ទុះ​មក នាង​បាន​យល់ព្រម​ជួប​ឪពុកម្តាយ ។ ប៉ូលីស​ក៏​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​នាំយក​នាង​ទៅផ្ទះ​វិញ ។​

​នេះ​ប្រហែលជា​ឯក​ត្ត​ទ​កម្ម​ថ្មី​មួយ​ហើយ ដែល​មល​ទៅ​ពិសេស​សម្រាប់​ក្មេងស្រី​ម្នាក់​នោះ ៕ ដោយ​៖ កណិការ​

ប្រភពៈ CEN