(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់ Fresh News ឡើងវិញថាជនរងគ្រោះទាំងអស់នៅលើអូប័រមានចំនួនតែ៨នាក់ទេ ជនបរទេស៦នាក់ និងអ្នកបើក២នាក់។ ហើយនៅពេលនេះ ពួកគេមានសុវត្ថិភាពអស់ហើយ ដោយបានបញ្ជូនមកដល់ដីគោកហើយ។ ជនរងគ្រោះជាជនជាតិចិន មានស្រី៤នាក់ និងប្រុស២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីលិចនេះកើតឡើងនៅវេលាម៉ោង១០៖៣៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជាប្រភេទអូប័រធុនតូច១គ្រឿង (ចំណុះ២០នាក់ តែជិះ៨នាក់) នៅចំណុចមុខកោះរ៉ុងសន្លឹម មានចំងាយពីដីគោកប្រមាណ១៨គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការអំពាវនាវដល់ម្ចាស់ទូក និងអូរប័រទាំងអស់មេត្តាកុំឲ្យចេញ ទៅសមុទ្រឲ្យសោះ គឺត្រូវស្តាប់សមត្ថកិច្ច ហើយមិនត្រូវលួចចេញយ៉ាងដូច្នេះទេ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះអាកាសធាតុមិនទាន់ថមថយនៅឡើយ ពោលមានខ្យល់បក់ខ្លាំង និងរលកធំៗ។

ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា ទឹករលកសមុទ្របក់ខ្លាំងៗបណ្តាលឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍ ទៅកាន់កោះរ៉ុងសន្លឹម មានភ្ញៀវជាច្រើននាក់ បានលិចទៅក្នុងសមុទ្រ ក្នុងខេត្តព្រះសីហនុ៕

12647505_1555581464756219_6773459588510548133_n

12717683_1555582624756103_2305954008686377994_n

12669476_1555582631422769_5589592277184765716_n 12650943_1555573684756997_1334448081725959915_n 12650943_1555573691423663_8219463206362961634_n 12651091_1555582814756084_7102792981056967021_n 12661763_1555573694756996_2124931621862732275_n 12662662_1555573371423695_3709787957721360888_n
12670302_1555573231423709_6909652917834655409_n 12670319_1555582628089436_3701462412200405227_n

12646835_1555568348090864_8129166789785491805_o 12705219_1555573261423706_4750693195798332276_n 12705232_1555573381423694_4143462587210387508_n 12705481_1555573374757028_5245946871566498183_n

12715389_1555573224757043_917540317017988699_n

12647176_1555573771423655_2557000866772363152_nប្រភពៈ freshnewsasia