ភ្នំពេញ: លើ​សពីភាព​ភ្ញាក់​ផ្អើល​ចំពោះ​​រូប​ថតកាច់​រាង​ចំហទ្រូង​បញ្ចេញ​ភាព​សិចស៊ី​មិន​សំចៃ​ភ្នែក​បុរសៗ​ បុប្ផារីក​​ពី​​ទឹក​ដីព្រៃភ្នំ​ខេត្ដ​ព្រះវិហារ​កញ្ញា ដេននី ក្វាន់ ក្រៅពី​ប្រតិកម្ម​នឹង​ស្រ្តី​វ័យ​ក្មេង​បង្ហោះ​រូបនាង​​ហើយ​រិះគន់​នោះ ​តារា​សិចស៊ី​សម្បូរ​ទ្រព្យ​រូបនេះ​ក៏​បាន​ព្រមាន​ទៀត​ថា៖ «បើ​មិន​ស្គាល់​ ដេននី ច្បា​ស់ កុំ​មកធ្វើ​ជា​សត្វ​​មមាច​ប្រឡែង​ជាមួយ​ភ្លើង»​​។

នៅ​ក្នុង​បណ្តាញ​សង្គម​ចែក​ចាយ​សាធារណៈ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ឃើញ​ថា តារា​សម្តែង​ទើប​រះ​ថ្មី ដែលគេ​ល្បី​មាន​ទ្រព្យស្ទើរ​ក្លាយ​ជា​សេដ្ឋិនី​​វ័យ​ក្មេង ​នៅ​ជាយ​​ដែន​ទិស​ខេត្ដ​ព្រះ​វិហារ កញ្ញា ដេន​នី ក្វាន់​ កំញើញ​ស្រ្តី​វ័យ​ក្មេង​ម្នាក់​​ប្រើ​ហ្វេសប៊ុកឈ្មោះ លី​ ច័ន្ទ​វ​ត្តី​ ដែលនាង​ថា យក​រូបនាង​ទៅ​បង្ហោះ​ ហើយ​ធ្វើការ​រិះគន់​នោះ។



គេ​ក៏​​ឃើញ​សារ​កញ្ញា​ ដេននី ក្វាន់​ ​តារាវ័យ ២២ ឆ្នាំ​ល្បី​លើ​ភាព​សិ​ចស៊ី​ប្រើប្រាស់​សម្ភារ​និយម​ស៊េរី​ទំនើបៗ​រូបនេះ បង្ហាញ​ខ្នាយ ​ប្រកាស​រកប្តឹង​ដល់​ម្ចាស់​ហ្វេសប៊ុក​ថា យករូបនាង​បង្ហោះ​ដោយ​គ្មានការ​អនុញ្ញា​តទៀត​ផង​។តប​នូវ​សម្ដី​​បង្ហាញ​ពី​ឥទ្ធិពល​ពី​ តារា​សិល្បៈ​ទើប​តោង​បាន​ឱកាស​ធ្វើ​តួឯក​រឿងភាគ​ដំ​បូង រឿង​ «ចំណារ​ព្រហ្មលិខិត» កញ្ញា ដេននី ក្វាន់​នោះ ស្រ្តីវ័យ​ក្មេង​ម្ចាស់​គណនី​ហ្វេសប៊ុ​កឈ្មោះ លី ច័ន្ទវត្តី​ ​ក៏មាន​ចេញ​សារជា​សំឡេង​បក​ស្រាយ​ជា​មួយ​សម្ដី​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​​ពិតជា​បាន​យក​រូបបង​ស្រី ដេននី ក្វាន់​មក​បង្ហោះមែន» តែ​នាង​​បញ្ជាក់​ថា៖​ «ប៉ុន្តែ​ខ្ញុំអត់​បាន​ ប្រើពាក្យ​អសុរោះ​ទេ ព្រោះខ្ញុំ​យក​រូប​ទាំង​នោះ​មក​ផុស គឺ​ខ្ញុំបាននិយាយ​ថា (​អាសូរវ​ប្ប​ធម៌​ខ្មែរ) ហើយ​ខ្ញុំ​អត់​ចង់​រិះគន់​អ្នក​សិល្បៈ​ទេ ប៉ុន្តែ​បងស្រី​អើយដូច​ជា​ជ្រុល​ពេក​ហើយ»។

ក្នុង​សារ​​សំឡេង​បកស្រាយ​នោះ ម្ចាស់​ទំព័រ​ហ្វេ​សប៊ុក លី ច័ន្ទវត្តី​ បាន​បញ្ជាក់​​ថា៖ «នេះ​គឺជា​ពាក្យដែល​ខ្ញុំ​និយាយ​។ ដូច្នេះ​ក្នុង​ពាក្យ​ហ្នឹង​គឺអត់​មាន​ពាក្យ​​ណា​អសុរោះទេ»។មិន​ខុស​ពី​សម្ដី​និយាយ​ខាង​ក្រៅ​ប្រាប់​អ្នក​ព័ត៌មាន​ទេ​ ក្នុងហ្វេស​ប៊ុកពី​សារ​សំឡេង​ឆ្លើយ​តបនឹង លី ច័ន្ទវត្តី​ កញ្ញា ដេននី ក្វាន់​ អះអាង​ថា៖ «ខ្ញុំសិចស៊ី​ប៉ុន្តែខ្ញុំ​មិនដែល​បំភ្លេច​វប្ប​ធម៌ខ្មែរទេ»។នាង​បន្ដថា​ «ខ្ញុំ​​ក៏មិន​សិចស៊ី​ដល់​ថ្នាក់​ស្រាត។ ដល់​ថ្នាក់​ស្លៀកខ្លី​ចូល​វត្ដ ប​ញ្ចេញ​ដើ​ម​ទ្រូង​អី​នៅ​មុខ​ព្រះសង្ឃ​គឺខ្ញុំ​អត់មាន​ទេ អ៊ីចឹង​ហើយ​បើ​​មុន​អ្នក​ឯងរិះគន់​ខ្ញុំ​ មើលផង​»។

បន្ថែម​សម្ដី​​ការ​ពារ​ភាពស្អាតស្អំ​កញ្ញា ដេននី ក្វាន់​ ក៏​បាន​ចំអក​ទៅ​នារី​ម្ចាស់​ទំព័រ ហ្វេស​​ប៊ុក ​លី ច័ន្ទវត្តីថា៖ ​«មុន​រិះគន់​ខ្ញុំ​លាង​គូទ​ខ្លួ​ន​ឯង​ឲ្យ​ជ្រះ​សិនទៅ ហើយ​កុំ​ភ្លេច​ថា អ្នក​ឯង​លើកដៃ​មួយ​​ចង្អុលខ្ញុំ នៅ​ម្រាម​បី​ចង្អុល​ទៅ​អ្នកវិញ»។

យ៉ាងណា​អាយ៉ៃ​ឆ្លើយ​ឆ្លង​លើប្រធានបទ​រូប​​សិចស៊ីរបស់ ដេននី ក្វាន់ ​និង​តារា​​ហ្វេស​ប៊ុក លី ច័ន្ទវត្តី ​បាន​កើនកម្ដៅដល់​ឆេះដុំ ​រហូត​ដល់​តារាស្រី​រូបនេះ​គំរាម​ប្តឹង ហើយ​ម្ចាស់ទំព័រ​ហ្វេសប៊ុក​ លី ច័ន្ទវត្តី ក៏​ប្រកាស​ថាស្វាគមន៍​ និង​បង្ហាញ​ពី​ក្រម​ព្រហ្មទណ្ឌ​ច្បាប់​បង្ហាញពី​មាត្រា ២៤៩ បទ​បង្ហាញកេរ្តិ៍​ភេទ​ថា «អំពើ​បង្ហាញ​កេរ្តិ៍​ភេទ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ នៅ​ក្នុង​ទី​កន្លែង​មួយ ដែល​ជាសាធារ​ណជន អាច​មើល​ឃើញ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធ​នាគារពី ៦ ថ្ងៃទៅ ៣ ខែ និង​ពិន័យ​ជា​ប្រាក់ពី ១ សែន​ដល់ ៥ សែន​រៀល»។​

កញ្ញា ដេ​ន​នី ក្វាន់​ ក៏​តប​វិញ​ថា៖ «មិន​ថានាង​មាន​ខ្នង​ជា​អ្នកណា​ទេ បើមិន​ទាន់​ដឹងច្បាស់​ពីច្បាប់​នៃ​ការយក​រូបគេ​ទៅ​បរិហា​រកេរ្តិ៍​និង​យក​ទៅ Post បន្ដ​ដោយ​គ្មាន​កាអនុញ្ញាត​ពីម្ចាស់​រូប តើ​មាន​ទោស​អ្វី​ខ្លះ តិច​ទៀត​ដឹង​ហើយ»៕

dany_2តារា​សិចស៊ី​កញ្ញា ដេននី ក្វាន់​​។ វុទ្ធី

ប្រភពៈ ភ្នំពេញប៉ុស្តិ៍