Loading...

ESO បានបញ្ជាក់ជាផ្លូវការថា ពិតជាមាន «ផែនដីទី២» កៀកជាមួយផែនដីរបស់យើងយ៉ាងខ្លាំងមែន ។

សេចក្តីប្រកាសរបស់ ESO ឲ្យដឹងថា បណ្តាអ្នកជំនាញការបានរកឃើញនូវភស្តុតាងដ៏ច្បាស់លាស់ពីពិភពមួយវិលជុំវិញ Proxima Centauri ហើយគេដាក់ឈ្មោះពិភពនេះថា Proxima b ។

Loading...

ការរកឃើញ Proxima b ដែលជាពិភពស្រដៀងនឹងផែនដី វិលជុំវិញដួងតារា ស្ថិតនៅជិតព្រះអាទិត្យបំផុត អាចជាការបើកផ្លូវសំខាន់មួយ ចំពោះបេសកកម្មស្វែងរកសភាវៈមានជីវិតក្រៅអវកាស របស់ក្រុមតារាសាស្ត្រ ។

Proxima b វិលជុំវិញដួងតារារបស់វា តាមខួប១ថ្ងៃ និងមានគម្លាត «សុក្រិត» ធ្វើឲ្យមានសីតុណ្ហភាពដ៏តុល្យភាព គ្រប់គ្រាន់ក្នុងការរក្សាទឹកឲ្យស្ថិតក្នុងសភាពរាវលើផ្ទៃភពនេះ ។

ពិភពនេះ (Proxiam b) មានទំហំធំជាងផែនដីបន្តិច ហើយា Exoplanet (ពិភពក្រៅប្រព័ន្ធព្រះអាទិត្យ) នៅជិតយើងបំផុត ។ ក៏អាចនិយាយថា វាជាពិភពតែ១គត់ មានសមត្ថភាពរក្សាសភាវៈរស់ក្នុងរយៈចម្ងាយជិតផែនដីបំផុត ។

តាម ESO នោះពិភព Proxiam Centauri ជាដួងតារាស្ថិតនៅជិតប្រព័ន្ធព្រះអាទិត្យ មានចម្ងាយពីផែនដី ៤,២ ឆ្នាំ ពន្លឺ ។ វាស្ថិតនៅកញ្ចុះផ្កាយ Sagittarius ហើយជាតារា «តឿ» ធ្វើឲ្យវាបញ្ចេញពន្លឺខ្សោយ ។ លើសពីនេះ វាក៏ស្ថិតនៅកៀកតារា១ធំ គឺ Alpha Centauri AB ជាហេតុនាំឲ្យគេពុំអាចសម្លឹងឃើញដោយភ្នែកធម្មតាបាន ។

នៅពាក់កណ្តាលឆ្នាំ ២០១៦ ក្រុមអ្នកជំនាញការ ESO បានស្រាវជ្រាវយ៉ាងសកម្មពី Proxiam Centauri ដោយប្រើកែវតារាសាស្ត្រ ដាក់នៅ Lasilla ប្រទេសជីឡេ ។

គោលដៅនៃយុទ្ធនាការស្រាវជ្រាវ បំណងវាយតម្លៃពីចលនាចម្លែកនៃពន្លឺរបស់ជុំវិញពិភពកៀកផែនដី ។

តួលេខទទួលបានពីយុទ្ធនាការ Pale Red Dot គួបផ្សំជាមួយទិន្នន័យពីស្ថាប័នឃ្លាំមើលរបស់ ESO ចុងក្រោយផ្តល់មកនូវលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ។ គេបានពិនិត្យយ៉ាងម៉ត់ចត់ខើញថា ពិតជាមានពិភព១ដែលមានទំហំតូចបំផុតប៉ុន ១,៣ នៃផែនដី មានតារាវិថីស្ថិតនៅកៀក គឺប្រមាណ ៧ លានគីឡូម៉ែត្រ -ពោលគឺប្រហែលតែ ៥% ប្រៀបនឹងចម្ងាយពីផែនដីដល់ព្រះអាទិត្យ ។

ចម្ងាយពី Proxima b ទៅដល់ពិភពកៀក មានចម្ងាយតិចជាងពីផ្កាយព្រហស្បតិ៍ ទៅដល់ព្រះអាទិត្យ ។ ប៉ុន្តែ ដោយសារ Proxima Cantauri មានពន្លឺស្រអាប់ជាងច្រើន នាំឲ្យ Proxima b នៅតែស្ថិតក្នុងតំបន់ Goldilock -រយៈចម្ងាយរក្សាបានសភាវៈមានជីវិត ។

ទោះយ៉ាងណា ផ្ទៃនៃភពនេះ អាចរងឥទ្ធិពលដ៏ខ្លាំងនៃកាំរស្មីពណ៌ស្វាយ ប្រៀបនឹងកំរិតដែលផែនដីរងទទួលបច្ចុប្បន្ន ។

ឯកសារសំខាន់ៗពណ៌នាពិស្តារពីពិភពនេះ នឹងមានប្រកាសផ្សាយចំហរលើទស្សនាវដ្តី Nature ថ្ងៃទី ២៥ សីហា ២០១៦ ៕

Loading...