កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នេះ មានហេតុការណ៍ រន្ទះបាញ់ខ្សែ Internet មួយកន្លែងឋិតនៅម្តំុផ្សារដីហុយ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភំ្នពេញ បណ្តាលឲ្យបុរសម្នាក់ សូមមិនបញ្ចេញឈ្មេាះ បានរងរបួសដៃខាងឆ្វេង និងឆេះដុំ wifi មួយ។

តាម Status ប្រពន្ធជនរងគ្រេាះបានបង្ហេាះយ៉ាងតក់ស្លុតថា «ផ្គរមួយក្តឹងឆេះ ដុំអីុនធើណេតមធ្យមទេតែងំដៃប្តីខ្ញុំ….(បងប្អូនប្រយត្នណាពេលភ្លៀងដកឌុយអីុនធើណេតចេញផង)»។ តែសំណាងល្អបុរសជាប្តីត្រូវឆ្លងភ្លើងរន្ទះត្រូវដៃនេាះឥឡូវអការៈបានធូរស្បើយបន្តិច គឺនៅស្ពឹក ប៉ុន្តែនៅអាចកម្រើកបាន។

screen-shot-2016-10-08-at-9-20-11-pm

សូមបងប្អូនដែលនិយមប្រើបណ្តាញ Internet មេត្តាប្រុងប្រយ័ត្ន យោងតាមហេតុការណ៍ជាក់ស្តែងខាងលើ សូមបងប្អូនដកខ្សែរ wifi ចេញបិទកំុដំណើរការ ពេលកំពុងមានភ្លៀងផ្ទរឲ្យសេាះចៀសវាងគ្រេាះថ្នាក់ដោយរន្ទះ៕