អ្នកអវកាស២រូប ដែលជិះនៅលើយានអវកា Shenzhou XI បានចូលទៅក្នុងបន្ទប់ពិសោធន៍អវកាសឈ្មោះថា Tiangong-2 នៅព្រឹកថ្ងៃពុធ (១៩ តុលា ២០១៦) នេះ, នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងអវកាសក្រុងប៉េកាំង (BACC) ឲ្យដឹង ។

មេបញ្ជាការបេសកកម្ម Jing Hiapeng បានបើកគម្រប Tiangong-2 និងអណ្តែតខ្លួនចូលបន្ទប់ពិសោធន៍នោះ ហើយលោក Chen Dong បានចូលបន្ទាប់ ។

អ្នកអវកាស២រូបនេះ បានសម្តែងការគោរពចំពោះមនុស្សទាំងអស់នៅក្នុងប្រទេស នៅក្នុងបន្ទប់ពិសោធន៍អវកាស និងត្រួតពិនិត្យស្ថានភាពស្មុគស្មាញអវកាស ដែលត្រូវបានបង្កើតឡើងដោយ Shenzhou-XI និង Tiangong-2 ។

បើតាមការឲ្យដឹង អ្នកទាំងពីរនឹងស្នាក់នៅក្នុងបន្ទប់ពិសោធន៍អវកាសនេះ ក្នុងរយៈពេល ៣០ ថ្ងៃ មុនពេលវិលត្រឡប់មកផែនដីវិញ ៕

Loading...