យោងតាមពួកអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ពួកថនិកសត្វរាប់រយក្បាល បានកំពុងរងហានិភ័យផុតពូច ដោយសារមនុស្សលោកបានកាប់សម្លាប់ពួកវា ដើម្បីយកៈ សាច់, គ្រឿងអលង្ការ, ផលិតផលឱសថ និងអាជីវកម្មសត្វចិញ្ចឹម ។

ការប្រមាញ់ និងដាក់ទន្ទាក់ ត្រូវបានគេនិយាយថា កំពុងធ្វើឲ្យកើតមានវិបត្តិពិភពលោក ដែលគំរាមកំហែងដល់អនាគតសត្វ ៣០១ ប្រភេទ ដែលមានចាប់ពីសត្វស្វា រហូតដល់សត្វប្រចៀវ ។

យោងតាមការវាយតម្លៃជាសកលរបស់អ្នកជំនាញ, ការធ្លាក់ចុះសន្សឹមៗរបស់ពួកគេ បានកំពុងធ្វើឲ្យមានផលប៉ះពាល់បរិស្ថានដ៏សំខាន់មួយ និងធ្វើឲ្យអន្តរាយសុវត្តិភាពស្បៀងអាហារមនុស្សរាប់លាននាក់នៅអាស៊ី, អាហ្វ្រិក និងអាហ្វ្រិកខាងត្បូង ។

ទាំងថនិកសត្វតូច និងធំ ក្នុងនោះរួមមានៈ គោព្រៃ, អូដ្ឋ, ជ្រូកព្រៃ, ប្រចៀវ, rhinocerose, ជ្រូក tapir, ក្តាន់, កង់គូរូ, armadillos, pangolin, សត្វកកេរ និងពពួកឆ្មាធំ ត្រូវបានរកឃើញថាកំពុងរងហានិភ័យ ៕

291ef26a00000578-3849644-image-a-16_147682990446001841844000004b0-3849644-image-a-31_1476830311288

Loading...