កាលពីថ្ងៃទី ២៧ តុលា កន្លងមកនេះ ពួកអ្នកភូមិនៅក្នុងប្រទេសឥណ្ឌា បានប្រទះឃើញប្របមាត់ទន្លេមានខ្មោចខ្លា១ក្បាល ដេកផ្កាប់មុខចុះទឹក ក៏នាំគ្នាទាញវាឡើងគោក ស្ថិតនៅតំបន់អភិរក្សសត្វខ្លា Tadoba Andhari ។

ដំបូង ពួកគេឃើញមុខវាឡើងខ្មៅចម្លែក និងក្រោយពេលពិនិត្យ ទើបដឹងថាវាត្រូវពិសពស់ចឹក ។ ហើយពេលពិនិត្យបន្តទៅទៀត ទើបប្រទះរឿងគួរឲ្យអាណោចអាធម គឺវាជាខ្លាញីកំពុងពពោះ ។

ហេតុនេះ ពលរដ្ឋក៏នាំគ្នាវះពោះវា ដើម្បីពិនិត្យមើលកូន ។ គេឃើញវាមានកូន ៤ ក្បាល តែអ្វីៗហួសពេលទៅហើយ ព្រោះពួកវាបាន «ដង្ហែរ» តាមម្តាយរបស់វាទៅកាន់លោកខាងមុខបាត់ទៅហើយដែរ ៕

ho1

Loading...