មនុស្សជាច្រើនយល់ថា ការខូចខាតថ្លើមបណ្តោលមកពីការផឹក ឬប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ វាពិតជាមិនខុសទេ។ ថ្លើមអាចទទួលគ្រឿងស្រវឹងបានត្រឹមតែ ៣០មីលីត្រក្នុងរយៈពេល ១ម៉ោង ហើយត្រូវចំណាយពេល ៥ម៉ោងក្នុងការដំណើរការ និងរំលាយវា។ ដូច្នេះហើយប្រសិនបើអ្នកអាចជៀសវាងគ្រឿងស្រវឹងបានគួរតែជៀសវាង ហើយប្តូរមករកភេសជ្ជៈដែលជំនួសដល់មុខងារថ្លើមវិញទើបប្រសើរជាង។

គ្រឿងផ្សំ៖

  • – ទឹកឆ្អិន ៥០០មីលីលីត្រ
  • – ក្រូចឆ្មា ៦ផ្លែ
  • – មើមខ្ញីស្រស់
  • – ខ្ទឹមស ៤កំពឹស
  • – ស្លឹកជីអង្កាម ៤សន្លឹក
  • – ប្រេងគ្រាប់កប្បាស ៣ស្លាប់ព្រា
  • – ក្រូចថ្លុង ៣ក្លែប
  • – ម្សៅ cumin បន្តិច (កិនវាជាម្សៅ)

របៀបធ្វើ៖

  • – ដំបូងអ្នកចម្រាញ់ក្រូចឆ្មាទាំង ៦ផ្លែដាក់ក្នុងកែវមួយ។ យកកែវមួយផ្សេងទៀតដាក់ខ្ញី, ខ្ទឹមស រួចទុកវាចោលមួយឡែក។
  • – ឥឡូវនេះអ្នកយកទឹកក្រូចឆ្មា និងទឹកក្រូចថ្លុងលាយបញ្ចូលគ្នាជាមួយនឹងម្សៅ cumin បន្តិច ព្រមទាំងស្លឹកជីអង្កាម។
  • – ក្រោយមកចាប់ផ្តើមផ្សំល្បាយទឹកក្រូច ជាមួយនឹងខ្ញី, ខ្ទឹមស ដែលអ្នកទុកក្នុងកែវមួយឡែកនោះក្រឡុកបញ្ចូលគ្នាឱ្យរលាយសព្វល្អ។ ឥឡូវអ្នកអាចផឹកភេសជ្ជៈធម្មជាតិនេះបានហើយ ហើយមិនយូរទេអ្នកនឹងទទួលបានសុខភាពល្អឡើងវិញ៕

ប្រែសម្រួលដោយ៖ Brugn ដកស្រង់ពី៖ ខ្មែរប្រពៃ