ក្រុងក្រាណាដា: សត្វល្អិតបាញ់ពិសដ៏ចម្លែកនេះបង្កការភ្ញាក់ផ្អើលក្រុមអ្នកវិទ្យាសាស្ដ្រដោយសារតែវិធីការពារខ្លួនដ៏សាហាវរបស់វា។

ពូជសត្វល្អិត អ៊ីលឡេក តូប៊ីនី ក៏មានជើងច្រើនដល់ ៤១៤ និងអាចបម្រែជើង ៤ ទៅជាលិង្គផងដែរ។ វាត្រូវបានប្រទះឃើញក្នុងល្អាងឧទ្យានជាតិ Sequoia National Park នៅតំបន់ជួរភ្នំសៀររ៉ា ណេវ៉ាដា ក្នុងក្រុងក្រាណាដា ប្រទេសអេស្ប៉ាញ។

Loading...

សត្វល្អិតចម្លែកនេះស្ថិតក្នុងអម្បូរសត្វម្រើមព្រះ និងជាពូជមួយផ្សេងទៀតនៃអម្បូរអ៊ីលឡាក ភេនីព ដែលមានជើង ៧៥០ ដ៏ច្រើនបំផុត។

សត្វទាំងពីរអម្បូរមានរូបរាង និងសមត្ថភាពផលិតសូត្រស្រដៀងគ្នា។ ប៉ុន្ដែតូប៊ីនី មានលិង្គដល់ទៅ ៤។ វាត្រូវបានរកឃើញដោយជីវវិទូល្អាង វេជ្ជបណ្ឌិត ជេន គ្រេកចា។ ប៉ុន្ដែដោយសារតែបារម្ភ ទីតាំងជាក់លាក់មិនត្រូវបានលាតត្រដាងច្បាស់ទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍