Loading...

(អាមេរិក)៖ កាលពី០៦ថ្ងៃមុនក្រុមអ្នកយានអវកាសបានធ្វើការបកស្រាយ អំពីថាមពលនៃអណ្តាតភ្លើង ព្រះអាទិត្យ និងឥទ្ធិពលដ៏អាក្រក់របស់វាមកលើភពផែនដី ហើយ០៣ថ្ងៃក្រោយមកការព្រួសផ្កាភ្លើងចេញជារាងពងក្រពើដ៏ធំសំបើមក៏បានកើតឡើង និងបានក្លាយទៅជាការផ្ទុះឡើងនៃរូបធាតុនិងប្រតិកម្មអេឡិចត្រូម៉ាញ៉េទិច ចេញពីព្រះអាទិត្យទៅក្នុងលំហអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នៅរសៀល ថ្ងៃចនញទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

ដោយឡែកការកើតឡើងនៃព្យុះព្រះអាទិត្យ ដែលបង្កើតជាភាគល្អិតតូចៗនៃបន្ទុកអគ្គីសនីនេះគឺនៅពេល ដែលវាបានមកដល់ភពផែនដី វានឹងចាប់ផ្តើមបង្វែទៅកាន់តំបន់ប៉ូលរបស់ភពផែនដីដែលបង្កើតចេញជាពន្លឺ Aurora ប្រៀបដូចពន្លឺប្រាំពីរពណ៌នៅលើផ្ទៃមេឃ។ ទន្ទឹមនឹងនេះដែរក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើ សេចក្តីរាយការណ៍ថា ប្រព័ន្ធផ្កាយរណបនៅក្នុងគន្លងគោលចរកៀកនឹងប៉ូល មិនអាចធ្វើការឆ្លើយតបជាមួយ ប្រព័ន្ធចាប់សញ្ញាលើផ្ទៃផែនដីនោះឡើយ ព្រមទាំងបានបាត់បង់ដំណើរការអស់ជាច្រើនម៉ោងថែមទៀត។

Loading...

មិនតែប៉ុណ្ណោះផ្កាយរណបសម្រាប់ព្យាករណ៍អំពីអាកាសធាតុ ក៏បានឈប់ដំណើរការហើយបញ្ឈប់ការបញ្ចូន រូបភាពមកកាន់ផែនដីផងដែរ។ ដោយឡែកចលាចលនៃដែនម៉ាញ៉េទិចរបស់ផែនដីដ៏ខ្លាំងក្លាដើម្បីទប់ទល់នឹង ឥទ្ធិពលនៃព្យុះព្រះអាទិត្យនោះ បានធ្វើឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់អាមេរិកខាងជើង។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៨៩ វេលាម៉ោង ២៖៤៤នាទី ព្យុះព្រះអាទិត្យដ៏អាក្រក់បានធ្វើឲ្យចរន្តអគ្គីសនីនៅទ្វីបអាមេរិក ខាងជើងមានសភាពខ្សោយទៅៗ រហូតដល់មានការដាច់ភ្លើងនៅរយៈពេលពីរនាទីក្រោយមកជាពិសេស នៅក្នុងទីក្រុងQuebec របស់ប្រទេសកាណាដា។

តើបាតុភូតដ៏គួរឲ្យភ័យខ្លាចនេះ អាចកើតឡើងម្តងទៀតដែរឬទេ?
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ព្យុះព្រះអាទិត្យដ៏ធំសំបើម ដែលបានកើតឡើងនៅក្នុងឆ្នាំ១៩៨៩ គឺជាព្រឹត្តិការណ៍មួយដ៏កម្រនឹងកើតមានឡើងណាស់ ហើយប្រសិនបើវាកើតឡើងលុះត្រាតែមានការផ្ទុះឡើង យ៉ាងធំមហិមានៃអណ្តាតភ្លើងជារាងពងក្រពើ ពីលើផ្ទៃស្រទាប់លើនៃព្រះអាទិត្យ រួចវាងនឹងជះមកកាន់ផែនដី ហើយអាចធ្វើឲ្យមានការអាក់ខានដល់ប្រព័ន្ធផ្កាយរណប ដែលកំពុងដំណើរការនៅក្នុងលំហអាកាស។

ទោះបីជាយ៉ាងណាក្តីព្រះអាទិត្យ ដែលក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើន ទសវត្សរ៍នៅតែអាចបង្ហាញនូវឥរិយាបថបែបនេះដដែល! ដោយវាត្រូវបានគេទស្សន៍ទាយទុកថានឹងអាច កើតឡើងនូវព្យុះព្រះអាទិត្យដ៏ខ្លាំងក្លា នៅថ្ងៃណាមួយម្តងទៀតជាមិនខាននាពេលអនាគត ដោយយើងពិបាក នៅក្នុងព្យាករណ៍ថាពេលណាឲ្យប្រាកដខ្លាំងណាស់។ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរតែកត់សំគាល់ឲ្យ បានច្បាស់អំពីព្រឹត្តិការណ៍នេះ ជាពិសេសវានឹងអាចបង្កជាកម្តៅយ៉ាងខ្លាំងក្លាយលើផែនដី ដែលនឹងប៉ះពាល់ ខ្លាំងដល់សុខភាពមនុស្សសត្វ ដោយយើងពេលខ្លះមិនបានដឹងផង ថាបានបណ្តាលមកពីព្យុះព្រះអាទិត្យ៕

ប្រភព៖ freshnewsasia

Loading...