តើអ្នកដឹងពីរបៀបថែរក្សាតំបន់ឯកជនឱ្យបានត្រឹមត្រូវហើយឬនៅ? មានអនុសាសន៍ល្អៗមួយចំនួនដែលអ្នកគួរតែអនុវត្តតាម ខណៈដែលថែរក្សាតំបន់រសើបនៃរាងកាយ។

ទុកឱ្យទ្វារមាសសម្អាតដោយខ្លួនឯង



ទ្វារមាសរបស់អ្នកអាចលាងសម្អាតដោយខ្លួនឯងផ្ទាល់ ហើយដោយមានជំនួយពី lactobacilli និងបាក់តេរីល្អ។ ពួកវាអាចជួយរក្សាទឹកអាស៊ីតនៃទ្វារមាស និងមានឥទ្ធិពលខ្លាំងក្នុងការប្រឆាំងមេរោគនៅក្នុងទ្វាមាស។

លាងសម្អាតតែជាមួយនឹងទឹកប៉ុណ្ណោះ
សព្វថ្ងៃនេះមានស្ត្រីជាច្រើនបានប្រើជែលសម្រាប់ធ្វើអនាម័យទ្វារមាស។ ប៉ុន្តែវិធីនេះមិនត្រូវអ្នកជំនាញផ្តល់អនុសាសន៍ឱ្យប្រើនោះឡើយ។ ផ្ទុយទៅវិញអ្នកគួរប្រើតែទឹកធម្មតាប៉ុណ្ណោះ ដើម្បីលាងសម្អាត។

ត្រូវប្រុងប្រយ័ត្នជាមួយនឹងសាប៊ូ
ក្នុងករណីចាំបាច់បំផុតទើបត្រូវប្រើសាប៊ូ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់កម្រិត pHនៃទ្វារមាស។ សូម្បីប្រាដកថាទ្វារមាសរបស់អ្នកមិនស្ងួតពេក។ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ជាធម្មតាគួរតែប្រើសាប៊ូជាមួយនឹងប្រេងអូលីវ។

លាងសម្អាតមួយថ្ងៃម្តងបានហើយ
ប្រសិនបើអ្នកបានលាងសម្អាតទ្វារមាសច្រើនពេក ក្នុងអំឡុងពេលថ្ងៃនឹងធ្វើឱ្យវារលាក។ ដូច្នេះអ្នកត្រូវលាងសម្អាតនៅពេលល្ងាចមួយថ្ងៃម្តងបានហើយ។

កុំសម្អាតដោយការស្ទីម
វិធីសាស្ត្រមួយនេះមានការពេញនិយមបំផុតក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែមិនមែនជាវិធីសាស្ត្រដែលមានសុវត្ថិភាពនោះទេ។ បើយោងតាមក្រុមគ្រូពេទ្យមានប្រសាសន៍ថា វិធីសាស្ត្រនេះនឹងធ្វើឱ្យគ្រោះថ្នាក់ដល់ទ្វារមាស។

កុំប្រើស្រោមដៃ ឬអេប៉ុងទន់ៗ
ការប្រើស្រោមដៃ ឬអេប៉ុងអាចប៉ះពាល់ដល់សំណើមនៃទ្វារមាស។ ដូច្នេះអ្នកមិនគួរប្រើឧបករណ៍បែបនេះឡើយ៕

ប្រភព៖ ខ្មែរប្រពៃ