ទង្វើចំនួនដែលអ្នកកំពុងតែប្រព្រឹត្តិជារៀងរាល់ថ្ងៃ អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក។ ទ្វារមាស គឺជាមិត្តដ៏ល្អបំផុតរបស់មនុស្សស្រីគ្រប់រូប ហើយវាត្រូវការការយកចិត្តទុកដាក់ និងការថែទាំឱ្យបានល្អបន្ថែមទៀត។ មានរឿង និងទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអ្នកធ្វើ អាចមានឥទ្ធិពលលើសុខភាពទ្វារមាសរបស់អ្នក។ ការអនាម័យខ្លាំងពេកអាចធ្វើឱ្យខូចសុខភាពទ្វារមាសរបស់អ្នកវិញទេ។

នេះជាការជឿមិនត្រឹមត្រូវ មួយ នៅពេលដែលទ្វារមាសរបស់អ្នកត្រូវលាងសម្អាតជាមួយនឹងគ្រប់ប្រភេទនៃសាប៊ូ។ អ្នកត្រូវការបញ្ឈប់នូវទម្លាប់បែបនេះភ្លាម! ក្រុមអ្នកជំនាញបានអះអាថា ការលាងសម្អាតទ្វារមាសរបស់អ្នកជាមួយសាប៊ូអាចបង្កឱ្យមានការរលាក, បញ្ហាផ្សិត និងមានក្លិនស្អុយជាដើម។ ដើម្បីលាងសម្អាតទ្វារមាសរបស់អ្នកឱ្យបានល្អអ្នកគួរតែប្រើប្រាស់ទឹកបានហើយ។



ការប្រើសំឡីអនាម័យ និងឆ្នុករាល់ថ្ងៃអាចបង្កឱ្យមានការឆ្លងមេរោគ

ជាការល្អប្រសើរបំផុត អ្នកមិនត្រូវប្រើសំឡីអនាម័យ និងឆ្នុកជារៀងរាល់ថ្ងៃពេកទេ។ គ្រប់វេជ្ជបណ្ឌិតផ្នែករោគស្ត្រីទាំងអស់បានយល់ស្របថា ការប្រើប្រាស់សំឡី និងឆ្នុកឥតឈប់ឈរជារៀងរាល់ថ្ងៃមិនល្អសម្រាប់ទ្វារមាសរបស់អ្នកនោះទេ ហើយអាចបណ្ដាលឱ្យឆ្លងមេរោគថែមទៀតផង។

ស្លៀកខោខូវប៊យញឹកពេកអាចបណ្ដាលឱ្យរោគផ្សិតរីករាលដាល

សម្រាប់មនុស្សស្រី ដែលចូលចិត្តស្លៀកខោរឹបតឹងណែនខ្លាំងពេក ធ្វើឱ្យតំបន់ទ្វារមាសរបស់អ្នកពិបាកក្នុងការដកដង្ហើម (ខ្វះខ្យល់ចេញចូល)។ អ្នកគួរតែជ្រើសរើសប្រភេទខោទូលាយបន្តិចជំនួសវិញទើបជាការប្រសើរ។

រឿងមួយដែលល្អសម្រាប់សុខភាពទ្វារមាសរបស់អ្នក គឺអ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ដែលធ្វើពីសំឡីកប្បាសទើបជាការប្រសើរ។ សុខភាពទ្វារមាសរបស់អ្នកនឹងទទួលរងគ្រោះថ្នាក់ជាពិសេសក្នុងអំឡុងពេល រដូវក្ដៅ។ អ្នកមិនត្រូវស្លៀកសម្លៀកបំពាក់សើមយូរពេកទេ ព្រោះវាអាចបង្កឱ្យមានផ្សិតរមាស់ និងការឆ្លងមេរោគ។

កុំច្រឡំ! ម្សៅសាប៊ូ និងទឹកក្រអូបមិនល្អទេចំពោះទ្វារមាស

ទោះបីជាម្សៅសាប៊ូ និងទឹកក្រអូបបានធ្វើឱ្យសម្លៀកបំពាក់របស់អ្នកស្រស់ស្អាត ហើយមានក្លិនក្រអូបក៏ដោយ តែពួកគេក៏មិនល្អសម្រាប់សុខភាពទ្វារមាសរបស់អ្នកដែរ។ ពួកវាអាចធ្វើឱ្យរលាកទ្វារមាសរបស់អ្នក ហើយនេះជាមូលហេតុដែលអ្នកគួរតែជ្រើសរើសយកប្រភេទសាប៊ូ ដែលល្អបំផុតសម្រាប់គ្រប់ប្រភេទស្បែកទាំងមនុស្សក្មេង និងចាស់៕

ប្រភព៖ khmerpropey