ឪពុកម្តាយរបស់ក្មេងស្រីជំទង់ដ៏ស្រស់ស្អាតម្នាក់ នៅក្នុងប្រទេសម៉ិចស៊ីកូ បានមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា មានមនុស្សនៅលើបណ្តាញសង្គមហ្វេសប៊ុក ១.២ លាននាក់ ប្តាជ្ញាចិត្តចូលរួមនៅក្នុងកម្មពិធីខួបកំណើតកូនស្រីរបស់ពួកគាត់ ។

បើតាមប្រភពបានឲ្យដឹងថា ប៉ូលីសនៅ La Joya និយាយថា ពួកគេនឹងដាក់ពង្រាយកម្លាំងមន្ត្រីរាប់រយនាក់ ដើម្បីជួយសម្រួលវត្តមានអ្នកចូលរួមដ៏ច្រើនលើសលុប នៅក្នុងពិធីខួបកំណើតរបស់ក្មេងស្រីជំទង់ម្នាក់ ។

ដើម្បីប្រារព្វវ័យឈានចូល ១៥ ឆ្នាំ របស់ប្អូនស្រីឈ្មោះ Rubi Ibarra Garcia  នោះពិធីខួបកំណើតរបស់នាងនឹងធ្វើឡើងក្នុងរយៈពេល ២ សប្តាហ៍ ។

លោក Crescencio Ibarra និងភរិយាឈ្មោះ Anaelda Garcia ដែលត្រូវជាឪពុកម្តាយរបស់ក្មេងស្រីនេះ និយាយថា ពួកគាត់ទាំងពីរក៏ពុំបានដឹងដែរថា ហេតុអ្វីបានជាមានការអញ្ជើញចូលរួមនេះច្រើនដល់ថ្នាក់ហ្នឹងទេ នៅលើបណ្តាញសង្គម Facebook ។

ពួកគាត់បន្តថា តាមពិតទៅ ការអញ្ជើញនេះ គឺគ្រាន់តែធ្វើឡើងសម្រាប់លក្ខណៈគ្រួសារ និងញាតិមិត្តជិតខាងប៉ុណ្ណោះទេ ។ ប៉ុន្តែ មិននឹកស្មានថា វាត្រូវបានចែករំលែកនៅលើ Facebook ជាង ៨ សែនដង និងមានមនុស្ស ១.២ លាននាក់ បានសម្តែងការចូលរួមនៅក្នុងពិធីនេះ ។

គួរបញ្ជាក់ផងដែរថា ពិធីខួបកំណើតដ៏អស្ចារ្យនេះ នឹងរៀបចំម្ហូបអាហារទទួលភ្ញៀវច្រើនមុខរាប់មិនអស់ ។ ក្រៅពីនេះ គឺមានក្រុមតន្ត្រីល្បីៗជាច្រើនចូលរួមសម្តែង និងមានរៀបចំពិធីប្រណាំងសេះផងដែរ ។ ហើយអ្នកទទួលជ័យជំនះនៃការប្រកួតនេះ នឹងទទួលប្រាក់រង្វាន់ ៥០០ ដុល្លារអាមេរិក ៕

Image may contain: 1 person, closeup

Image may contain: 1 person, standing

Image may contain: 2 people, hat, beard and sunglasses

Image may contain: 4 people, people standing

Loading...