Loading...

រឿងរ៉ាវស្នេហារវាងនារីអាមេរិកម្នាក់ឈ្មោះថា Tiffany និង បុរសជនជាតិចិន Cai Xiaohua កំពុងទាក់ទាញចំណាប់អារម្មណ៍លើបណ្តាញអ៊ីនធឺរណេតប្រទេសចិនយ៉ាងខ្លាំង ព្រោះតែភាពខុសគ្នា រវាងអ្នកទាំងពីរ ។

Image may contain: 3 people, people standing, snow and outdoor

Loading...

យោងតាមសារព័ត៌មាន គេបានដឹងថា គូស្វាមីភរិយានេះកំពុងរស់នៅជាមួយគ្នានៅខេត្ត Henan យ៉ាងមានសុភមង្គលជាមួយគ្នា ។ លោក Cai បានប្រាប់ឲ្យដឹងថា លោកបានជួបប្រពន្ធលោកនៅតំបន់ Guangzhou កាលពី ៩ ឆ្នាំមុន ពេលដែលនាងបានបញ្ចប់មហាវិទ្យាល័យនៅ New Jersey ហើយមកធ្វើជាគ្រូអង់គ្លេសនៅសាលារៀនមួយកន្លែងក្នុងតំបន់នោះ ដោយពេលនោះ លោកគឺជាសន្តិសុខម្នាក់ ។ អ្នកទាំងពីរឧស្សាហ៍ឃើញគ្នាជាញឹកញាប់ និង តែងបង្ហាញស្នាមញញឹមដ៏ស្រស់ស្រាយឲ្យគ្នាជានិច្ចជាកាល រហូតពេលមួយ អ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា ដោយ Tiffany ចេញភាសាចិនបន្តិចបន្តួចដែរ ។ មិត្តភាពក៏បានប្រែជាស្នេហា រហូតពេលមួយអ្នកទាំងពីរក៏សម្រេចរៀបការជាមួយគ្នា ដោយកសាងគ្រួសារមួយឡើង ។ ក្រោយរៀបការ ពួកគេក៏លាឈប់ពីការងារ ដោយមករស់នៅតំបន់ Zhengzhou វិញ ដែលជាទីកំណើតរបស់ Cai ។ Cai ក៏បានប្រកបរបរចិញ្ចឹមជីវិតជាកសិករ ឯ Tiffany បានក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យមួយកន្លែង ។ ពួកគេក៏ធ្លាប់វិលទៅកាន់អាមេរិក ដើម្បីជួបគ្រួសារ Tiffany ដែរ ហើយស្នេហាពួកគេពុំមានការជំទាស់អ្វីឡើយ ។

Image may contain: 2 people, people smiling, people standing, ocean and outdoor

គួរបញ្ជាក់ដែរថា សព្វថ្ងៃ គូស្វាមីភរិយាដែលមានដើមកំណើតខុសគ្នាសឹងតែទាំងស្រុងនេះ មានកូនស្រីអាយុ ៦ ឆ្នាំម្នាក់ជាចំណងអាពាហ៍ពិពាហ៍ដោយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ៕

Image may contain: 2 people, people standingImage may contain: 1 person, baby and close-upImage may contain: 1 personImage may contain: 4 people, people sitting and indoorImage may contain: 4 people, people smiling, people standing

រិទ្ធី (ប្រភព ៖ សៀងហៃ អ៊ីស)
ដកស្រង់ពី៖ pmhotnews

Loading...