ក្រុងឈិនណៃ: ខ្វែវតូចមួយ ដែកគាស់មួយ និងថង់បាវមួយបាច់សុទ្ធតែជាឧបករណ៍ដែល កាលី និងវេដាន ស្ពាយតាមខ្លួនពេលធ្វើដំណើរទៅវាលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីចាប់ពស់មច្ចុរាជដ៏គ្រោះថ្នាក់បំផុតក្នុងលោក។

តាំងពីដើមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ សហករណ៍អ្នកប្រមាញ់ពស់កុលសម្ព័ន្ធអ៊ីរូឡា នៅជាយក្រុងឈិនណៃភាគខាងត្បូង បានធ្វើការផ្លាស់ប្ដូរវិធីព្យាបាលពស់ចឹកនៅឥណ្ឌា ដោយអាចប្រើពិសពស់មកធ្វើជាឱសថប្រឆាំងពស់ចឹកដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនានាក្នុងទូទាំងប្រទេស។

Loading...

កាលី រៀនជំនាញតាមដាន និងចាប់ពស់ពិសដ៏គ្រោះថ្នាក់ពីឪពុក ដ៏មានកេរ្ដិ៍ឈ្មោះល្បីក្នុងសហគមន៍។ បុរសអាយុ ៣៦ ឆ្នាំរូបនេះ បានប្រើជំនាញដូនតាចាប់ពស់ឲ្យសហករណ៍ ដែលរក្សាពស់ទាំងនេះរាប់ខែក្រោមអាជ្ញាប័ណ្ណពីរដ្ឋាភិបាល និងប្រមូលយកពិសមុនពេលលែងពួកវាទៅព្រៃវិញ។

ខែនេះ លោកមានភារៈចាប់ពស់អ៊ីឈីស និងពស់ស្រកាចាស់ ជាអម្បូរពស់គ្រោះថ្នាក់បំផុតពីរក្នុងចំណោម ៤ ប្រភេទនៅឥណ្ឌា ទៅតាមការចង់បានរបស់សហករណ៍។

លោក កាលី នឹងទទួលបានប្រាក់ ៣០០ រូពី (៤,៥ ដុល្លារ) ចំពោះពស់ក្រោមប្រព័ន្ធពន្ធអាករដែលកើនដល់ ៣៧ ដុល្លារ សម្រាប់ប្រភេទពស់វែក។

សហករណ៍ ដែលត្រូវបានបង្កើតឡើងដោយអ្នកអភិរក្សជនជាតិអាមេរិក រុម វៃធេឃ័រ ហើយបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយអាជ្ញាធររដ្ឋ នឹងរក្សាទុកពស់ទាំងនេះរាប់ខែ និងកៀបយកពិស ៤ ដង។

នោះគឺជាវិធីព្យាបាលដ៏គួរឲ្យជឿជាក់សម្រាប់មនុស្សដែលរងការវាយប្រហារពីពស់ពិស ទោះបីជាកុលសម្ព័ន្ធអ៊ីរូឡា ក៏បានការព្យាបាលបែបបុរាណដែលជួយពន្យារពេលមុនដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យឲ្យទាន់ពេលសង្គ្រោះ។

ឥណ្ឌាមានពូជពស់ ២៤៤ ប្រភេទ និងពស់ ៤ ប្រភេទដ៏មានពិសសាហាវបំផុត គឺ ពស់វែក ពស់ស្រកាចាស់ ពស់អ៊ីឈីស និងពស់ក្រាយ ត្រូវបានប្រទះឃើញទូទាំងប្រទេស។

ក្រុមអ្នកជំនាញបាននិយាយថា មនុស្សរាប់ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំពីគ្រោះថ្នាក់ពស់ចឹកនៅប្រទេសឥណ្ឌា។ រដ្ឋាភិបាលបានបង្ហាញតួលេខតែប៉ុន្មានករណីប៉ុណ្ណោះរៀងរាល់ឆ្នាំ តែភាគច្រើនមិនត្រូវបានកត់ត្រាព្រោះជនរងគ្រោះមិនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយការសិក្សាឆ្នាំ ២០១១ មួយបានកត់ត្រាអត្រាមរណៈប្រមាណ ៤៦ ០០០ នាក់។

អ្នកភូមិថា ពស់មកសួរសុខទុក្ខដល់ផ្ទះជាហានិភ័យខ្ពស់ក្នុងពេលដេក តែមិនសូវមានអ្នកអើពើទេ៕

pos_0 snake

ប្រភព៖ ភ្នំពេញប៉ុស្តិ៍