ការលើកពាន Cambodian idol រដូវកាលទី ២ របស់បេក្ខនារី ឈិន ម៉ានិច្ច ត្រូវបានទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស មិនថាគណៈកម្មការ ឬក៏ភ្ញៀវកិត្តិយសឡើយ សុទ្ធតែសាទរនូវសមត្ថភាពរបស់ ឈិន ម៉ានិច្ច ថាស័ក្តិសមនឹងទទួលបានតំណែងមួយនេះគ្រប់ៗគ្នា។

Image may contain: 1 person, smiling, standing and text



ដោយឡែកក្រោយពីការទទួលស្គាល់ម្ចាស់ពានយ៉ាងឧឡារិក ឈិន ម៉ានិច្ច ថាជាម្ចាស់ជ័យលាភីលេខមួយហើយនោះ មានមតិសាធារណៈជនមួយចំនួនបានលើកឡើងរឿងដែលនឹកស្មានមិនដល់បានកើតឡើងនៅពីក្រោយការលើកពានរបស់អតីតបេក្ខនារី The Voice Cambodia រដូវកាលទី ១ នេះ។

Image may contain: 1 person, standing and text

ជាការពិត រឿងហួសចិត្តដែលមតិមហាជនលើកឡើងនៅពីក្រោយការលើកពានរបស់ ឈិន ម៉ានិច្ច គឺមកពីនាងបានពាក់ចិញ្ចៀនដូចគ្នាទៅនឹងម្ចាស់ពាន Cambodia idol រដូវកាលទី ១ នី រតនា នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទើបធ្វើឱ្យ ម៉ានិច្ច ក្លាយជាម្ចាស់ពាន Cambodia idol រដូវកាលទី ២ កាលពីយប់មិញនេះ។

Image may contain: 2 people, text

ជាមួយនឹងការលើកឡើងខាងលើនេះ តារាសម្ដែងស្រីដែលបានគ្រងតំណែងតួឯកច្រើនជាងគេប្រចាំឆ្នាំ ២០១៦ អ្នកនាង សុខ សោម៉ាវត្តី ក៏បានលើកឡើងជាមតិយល់ស្របទៅនឹងប្រធានបទហួសចិត្តមួយនេះដែរថា «ថាមិនត្រូវដែរ! អាចមកពីចឹងក៏ថាបានវាផ្សំគ្នាហាស 👍 » ខណៈពេលដែលតារាស្រីរូបស្រស់រូបនេះបានចែករំលែកព័ត៌មាននៃការឈ្នះពានរបស់ ឈិន ម៉ានិច្ច នៅលើបណ្ដាញសង្គមហ្វេសប៊ុក៕ BeBe

Image may contain: 1 personImage may contain: 1 person, indoorImage may contain: 1 person, smilingImage may contain: 1 person, selfie and closeup

ប្រភព៖ pmhotnews