ការប្រកួតលីគកំពូលរបស់អង់គ្លេស Premier League សប្ដាហ៍ទី១៨នេះ Manchester United យកបានបីពិន្ទុយ៉ាងស្រួលពីក្រុមភ្ញៀវ Sunderland ក្រោយពីបំបាក់ដោយលទ្ធផល ៣ទល់នឹង១ ក្នុងដីខ្លួនឯង ដែលលទ្ធផលនេះធ្វើឲ្យក្រុមរបស់លោក José Mourinho មាន៣៣ពិន្ទុក្នុងដៃឈរនៅលេខ៦ ចំណែក Sunderland វិញមាន១៤ពិន្ទុឈរនៅលេខរៀងទី១៨ក្នុងតំបន់កាត់ចោល។

ក្នុងនោះដែរកីឡាករ Henrik Mkhitaryan បានធ្វើឲ្យការប្រកួតកាន់តែមានការជក់ចិត្ត ក្រោយពេលរូបគេបានសុតបាល់គ្រាប់ទីបីឲ្យ Man Utd នៅចុងតង់នៃការប្រកួត។ សម្រាប់គ្រាប់ទីបីនេះ បាល់ត្រូវបានប៉ះចេញពីជើងរបស់ Zlatan Ibrahimovic រួចហើយ Mkhitaryan បានចេញតិចនិកសុតបាល់ម៉ាកខ្យាដំរីបញ្ចូលទី ឃើញហើយពិតជាអស្ចារ្យតែម្ដង។



ខាងក្រោមជាវីដេអូបង្ហាញពីគ្រាប់បាល់មួយគ្រាប់នេះ ដូច្នេះសូមទស្សនា។

ប្រភព៖ Kqube