ខ្សែបម្រើរបស់ក្រុមយក្សនៅអ៊ីតាលី AC Milan និងជម្រើសជាតិជប៉ុន Keisuke Honda បានក្លាយជាម្ចាស់ក្លឹបបាត់ទាត់មួយក្នុងប្រទេសកម្ពុជា គឺក្លឹបបាល់ទាត់គីរីដងរែក ខេត្ដសៀមរាប នេះបើតាមគេហទំព័ររបស់ក្លឹបបានបញ្ជាក់ ។

Image may contain: 3 people



តារាបាល់ទាត់ឆ្នើមអាស៊ីរូបនេះ មានបំណងចង់អភិវឌ្ឍបាល់ទាត់កម្ពុជា ឲ្យមានការរីកចម្រើនដូចទៅនឹងប្រទេសដទៃក្នុងតំបន់ ជាពិសេសគឺចង់យុវជនឲ្យងាកមកលេងកីឡាឲ្យបានច្រើន ជៀសវាងការប្រព្រឹត្ដិនូវទង្វើអ្វីផ្សេងៗដែលសង្គមស្អប់ខ្ពើម នឹងដើម្បីលើកមុខមាត់ប្រទេសជាតិទាំងមូល ។

Image may contain: one or more people and outdoor

គួរបញ្ជាក់ផងដែរថា Honda ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរូបគេចូលជួបសម្ដែងការគួរសម នឹងជម្រាបសម្ដេចអំពីបំណងចង់មកជួយយុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់ ។ ខណៈដែលសម្ដេចក៏បានតបវិញដែរថា លោកពិតជាសប្បាយចិត្តពេលឃើញកីឡាករល្បីឈ្មោះរូបនេះចង់មកជួយកម្ពុជា ហើយលោករំពឹងថា Honda នឹងជួយយុវជនកម្ពុជាជាច្រើនឱ្យមកស្រលាញ់កីឡាផងដែរ ។

Image may contain: 2 people, people standing and suit

កាលពីថៃ្ងទី ១៥ ខែវិច្ឆិកា កន្លងទៅ តារាឆ្នើមជម្រើសជាតិជប៉ុន Keisuke Honda បានប្រកាសបើកសាលាបាល់ទាត់របស់ខ្លួននៅកម្ពុជា ដែលជាការបើកមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសិ្ថតលើ ២ ទីតាំងផ្សេងគ្នា គឺ ទីលាន Rooy7 Sport និង 3G Mini Football Pitch ៕ អត្ថបទ៖ សុគន្ធតារា

ប្រភព៖ pmhotnews