ឬសមិនមែនជាប្រភេទជំងឺមហារីក ហើយវាលូតលាស់ក្នុងស្បែកដោយគ្មានការឈឺចាប់ វាច្រើនកើតនៅលើផ្ទៃមុខ, ក, ម្រាមដៃ និងជើង។

ប្រភេទនៃវីរុស HPV នៅក្នុងរាងកាយរបស់អ្នកនឹងបណ្តាលឱ្យកោសិកាលូតលាស់បានភ្លាម ហើយកើតជាស្នាមអុជៗនៅលើស្បែក។ វាត្រូវបានគេរកឃើញនៅលើកុមារ និងមនុស្សជំទង់។ ឬសនេះអាចកើតមាននៅស្បែកក្នុងរយៈពេលជាច្រើនឆ្នាំ ហើយក៏អាចរាតត្បាតទៅផ្នែកផ្សេងៗទៀតនៃរាងកាយបានដែរ។

ខាងក្រោមនេះជាវិធីព្យាបាលឬសតាមបែបធម្មជាតិ ដែលមានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៖

បិតសំបកចេក

សំបកចេកមានប្រសិទ្ធភាពអាចជួយព្យាបាលឬសបាន។ អ្នកអាចយកសំបកចេកមកបិតត្រង់កន្លែងកើតឬសជារៀងរាល់ថ្ងៃ។ អ្នកក៏អាចយកសំបកចេកដុំៗមកបិតលើឬស ហើយគេង ទុកវាចោលពេញមួយយប់។ ប៉ុន្តែកុំរំពឹងទុកចង់ជាសះស្បើយក្នុងរយៈពេល ២-៣។ ប្រសិនបើអ្នកចេះអត់ធ្មត់ក្នុងរយៈពេល ២ទៅ ៣សប្តាហ៍ ឬសរបស់អ្នកនឹងជ្រុះ។

លាបខ្ទឹមស

យកខ្ទឹមស១ក្លែបធំ ហើយហាន់វាជាដុំៗ ហើយជូតលើឬសរបស់អ្នកជារៀងរាល់ថ្ងៃ។ ហើយក៏អាចយកក្រណាត់មករុំខ្ទឹមសដែលបិតជាប់នឹងឬសផងដែរ។ ទុកវារយៈពេល១យប់ ហើយយកវាចេញនៅព្រឹកបន្ទាប់។ ខ្ទឹមសសំបូរទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី ហើយជួយកម្ចាត់ឬសបានយ៉ាងមានប្រសិទ្ធភាព។

ទទួលទានផ្លែឈើដែលសម្បូរវីតាមីន C ឱ្យបានច្រើន

ទទួលទានផ្លែក្រូច, ក្រូចឃ្វិច, ក្រូចឆ្មា និងទំពាំងបាយជូរ ឬទឹកផ្លែឈើស្រស់ជាប្រចាំ ព្រោះរបស់ទាំងអស់នេះសម្បូរទៅដោយវីតាមីន C។ ផ្លែឈើទាំងអស់នេះនឹងជួយបង្កើនកម្រិតភាពស៊ាំនៅក្នុងរាងកាយរបស់អ្នក ហើយនឹងជួយពង្រឹងរាងកាយប្រឆាំងនឹងការឆ្លងមេរោគគ្រប់យ៉ាងផងដែរ។

ទឹកប្រទាលកន្ទុយក្រពើ

ទឹកប្រទាលកន្ទុយក្រពើអាចមានប្រសិទ្ធភាពជួយព្យាបាលឬសបានយ៉ាងមានប្រសិទ្ធភាព ព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយបញ្ឈប់ការរាតត្បាតរបស់វីរុស។ យកទឹកប្រទាលកន្ទុយក្រពើមកលាបពីលើឬស។

ត្រូវប្រាកដថា អ្នកយកទឹកប្រទាលកន្ទុយក្រពើស្រស់ជានិច្ច ហាមយករបស់ដែលនៅសល់មកប្រើ។ វានឹងជួយបញ្ឈប់ការរាតត្បាតនៃឬស ហើយក៏ជួយដល់សុខភាពស្បែកផងដែរ។

ទឹកដំឡូងបារាំងឆៅ

ហាន់ដំឡូងបារាំងជាដុំៗ ហើយច្របាច់យកទឹកដំឡូងបារាំងលាបលើឬស។ នេះជាវិធីព្យាបាលតាមបែបធម្មជាតិ ហើយក៏អាចការពារការបាត់បង់ជាតិពណ៌ស្បែក ក្រោយពេលឬសជ្រុះបាត់។

ទឹកខ្មេះប៉ោម

ចាក់ទឹកខ្មេះប៉ោមចូលក្នុងចានតូចមួយ ហើយយកដៃជ្រលក់លាបពីលើឬសជារៀងរាល់ថ្ងៃ។ ជាតិអាស៊ីតនៃទឹកខ្មេះធម្មជាតិនឹងបណ្តាលឱ្យរមាស់ស្បែក ប៉ុន្តែលទ្ធផលនឹងទទួលបានប្រសិទ្ធភាពខ្ពស់។

ប្រសិនបើអ្នកលាបហើយមិនរមាស់ទេ បញ្ឈប់ការប្រើវាជាប្រចាំ ហើយមកប្រើវាមួយថ្ងៃខានមួយថ្ងៃ មុនពេលចូលគេង។ អ្នកនឹងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសប្តាហ៍ទី១៕

ប្រភព៖ ខ្មែរប្រពៃ

Loading...