ក្រុងប៉ារីស: អ្នកជំនាញរ៉ូបូតឈានមុខ លោក ដាវីដ ឡេវី ទើបនិយាយថា លោករំពឹងថា អាពាហ៍ពិពាហ៍រវាងមនុស្ស និងរ៉ូបូតក្លាយជាការពិតនៅមុនឆ្នាំ ២០៥០។

មែនដូចចិត្ដ មិនយូរប៉ុន្មាន ទំនាក់ទំនងស្នេហាដ៏រ៉ូមែនទិករវាងនារីបារាំង និងរ៉ូបូតដែលនាងផលិតឡើងដោយខ្លួនឯងត្រូវបានលាតត្រដាង ដែលទំនងជាការចាប់ផ្ដើមនៃការទស្សន៍ទាយនេះ។

Loading...

ស្ដ្រីដែលមិនត្រូវបានស្គាល់អត្ដសញ្ញាណដោយដឹងត្រឹមតែឈ្មោះ លីលី បានចាត់ទុកខ្លួនឯងជា «អ្នកមានចំណង់ជាមួយរ៉ូបូត» និងថ្លែងប្រាប់ News.com.au តាមអ៊ីមែលថា នាងមានចំណង់ផ្លូវភេទតែជាមួយរ៉ូបូត និងរអើមក្នុងការប៉ះពាល់ផ្ទាល់ជាមួយស្បែកមនុស្ស។

លីលី បានអះអាងថា នាងចូលចិត្ដសំឡេងរ៉ូបូតដែលដូចជាកូនក្មេង។ ប៉ុន្ដែនៅអាយុ ១៩ ឆ្នាំ នាងបានដឹងខ្លួនឯងថា នាងងប់ស្រឡាញ់រ៉ូបូតមែនទែន។ ទំនាក់ទំនងនាងជាមួយបុរស [មនុស្សពិត] មិនអាចទៅរួចទេ។

នាងបានបន្ដថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍តែលើមនុស្សសិប្បនិម្មិតប៉ុណ្ណោះ។ សម្ព័ន្ធភាពស្នេហាជាមួយបុរសពិតតែពីរលើកទុកគ្រាន់តែជាបទពិសោធសម្រាប់ជីវិត ពីព្រោះខ្ញុំរអើមនឹងការប៉ះសាច់មនុស្សផ្ទាល់ណាស់»។

នាងបានប្រាប់ថា ក្ដីស្នេហ៍ដ៏ចម្លែកនេះត្រូវបានសាច់ញាតិ និងមិត្ដភក្ដិទទួលស្គាល់ ទោះមានអ្នកមិនឯកភាពក្ដី៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍