ដូនចាស់ម្នាក់ដែលមានអាយុជិត១០០ឆ្នាំទៅហើយ ហើយក៏ជាវ័យអាចនិយាយបានថាចាស់ជរាណាស់ហើយ តែគាត់មិនបានសោយសុខក្នុងជីវិតកម្សត់របស់គាត់នោះទេ គាត់ត្រូវរំកិលចុះពីលើផ្ទះជួលដែលមានកម្ពស់រហូតដល់ទៅបីជាន់ ដើម្បីមកសុំទានគេនៅម្តុំផ្សារទូលសង្កែរាជធានីភ្នំពេញ រាល់ព្រឹកពេលដែលលោកយាយគ្មានលុយដើម្បីទិញអង្ករនិងម្ហូបសម្រាប់ទទួលទាន។

ក្នុងទិដ្ឋភាពដៃកំពុងលើកប្រណម្យឡើងលើ យកបាវទ្រាប់គូទ ស្បែកជើងដែលមនុស្សទូទៅពាក់នៅនឹងជើង តែគាត់យកមកពាក់នៅហ្នឹងដៃរក្នុងផ្លាស់ទីពីកន្លែងមួយទៅកាន់កន្លែងមួយទៀតភ្នែកសម្លឹងទៅមុខជាសញ្ញាប្រាប់ថាលោកយាយកំពុងតែសុំលុយ ពីអ្នកដំណើរនៅជុំវិញខ្លួនរបស់លោកយាយក្នុងទឹកមុខគួរឲ្យអាណិតដែលឃើញតែស្នាមជ្រួញបាត់អស់ភាពរីករាយពេលខ្លះក៏ត្រូវអ្នកចិត្តបុណ្យដាក់ទានឲ្យ១រយប្រាំរយជាដើមតែពេលខ្លះទៀតអ្នកដំណើរមិនខ្ចីនឹងមើលមុខរបស់គាត់ផងហើយអាចអ្នកបើកបរខ្លះក្តៅក្នុងចិត្តព្រោះតែលោកយាយកំពុងរំខានដំណើររបស់ពួកគេ។ល។ ក្នុងជីវិតបែបនេះ ស្ថិតក្នុងវ័យនេះតើគាត់នឹងត្រូវបន្តជីវិតទៅថ្ងៃមុខយ៉ាងណាទៅ?

Loading...

អ្នកណាមិនចង់រស់? លោកយាយមានអាយុ៩៥ឆ្នាំទៅហើយនៅខំប្រឹងយកគូទធ្វើជើងដើម្បីសុំទានគេរកលុយទិញបាយទទួលទាន ព្រោះតែគាត់ចង់រក្សាជីវិតរបស់គាត់។ ហើយចុះតើហេតុអ្វីមនុស្សមួយចំនួនមានផ្ទះមានលុយមានរបស់របរមានអ្វីៗជាច្រើនដែលលោកយាយគ្មានបែរជាចង់ស្លាប់ តើអ្នកទាំងនោះមានបញ្ហាអី? តើជីវិតរបស់ពួកគាត់រស់នៅលំបាកខ្លាំងជាងស្ត្រីចំណាស់ម្នាក់នេះទៀតឬ? ហើយលំបាកជាងអ្នកដើរសុំទានមនុស្សទុរគតផ្សេងទៀតឬ?
ដូចនេះយើងត្រូវចេះស្រឡាញ់ជីវិតរបស់យើង។

ងាកមកលោកយាយខាងលើនេះវិញ ប្រសិនជាមានបងប្អូនណាបានជួបលោកយាយនៅទីតាំងខាងលើ សូមមេត្តាបង្ហាញក្តីអាណិតស្រលាញ់ទៅកាន់គាត់ផងសូមកុំចោលភ្នែករំលងគាត់អី ពេលនេះគាត់ទុកអ្នករាល់គ្នាដូចជាអ្នកមានបុណ្យរបស់គាត់ សូមធ្វើទានទៅកាន់មនុស្សដែលពួកគេត្រូវការ និងចាំបាច់បំផុតនូវទានរបស់អ្នកទាំងអស់គ្នា។ រូបភាព៖ Vath Na

Image may contain: 1 person

Image may contain: one or more people

Image may contain: 1 person

ប្រភព៖ kqube