ក្នុងឆ្នាំ២០១៧នេះរដ្ឋាភិបាលប្រទេសវៀតណាមបានប្រកាសថា បច្ចុប្បន្ននេះ វៀតណាមមានទីផ្សារនាំចេញអាហារ (ត្រី) ចំនួនបួនធំៗក្នុងចំណោមបណ្ដាប្រទេសជាង២០០ប្រទេស និងមានដៃគូទំនាក់ទំនងពាណិជ្ជកម្មជាច្រើនទៀតនៅទូទាំងពិភពលោក ដែលមានចំណូលកើនឡើងលើសពី១០ពាន់លានដុល្លារក្នុងមួយៗ ។

យោងតាមការស្ថិតិចុងក្រោយរបស់រដ្ឋាភិបាលស្ដីអំពីរបាយការណ៍ចំណូលសេដ្ឋកិច្ចជាតិបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងនាំចូលអាហារយ៉ាងច្រើនពីប្រទេសវៀតណាម ដោយចំណាយថវិកាជាង ៣៤.៨៤ ពាន់លានដុល្លារក្នុងឆ្នាំកន្លងមក ក្នុងនោះផងដែរមានប្រទេសចិនដែលចំណាយថវិកានាំចូលម្ហូបអាហារវៀតណាមក្នុងមួយឆ្នាំៗជាង ១៩.៦ ជប៉ុន ១៣.៣ និងកូរ៉េខាងត្បូងជាង ១០.៤១ ពាន់លាន់ដុល្លារ។

កាលពីឆ្នាំ២០១៦កន្លងមកនេះចំណូលសរុបដែលបានមកពីការនាំចេញអាហារទៅកាន់ទីផ្សារអាស៊ីទាំងបីកើនឡើងមានចំនួនសរុប ៧៨.១៣ ពាន់លានដុល្លារ ជិត៤៩ភាគរយនៃចំណូលលើការនាំចេញផលិតផងក្នុងប្រទេស ម្យ៉ាងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ វៀតណាមបានចំណាយថវិកាជាង១០ពាន់លានដុល្លារបន្ថែមទៀតលើការផលិតសម្ភារៈចំនួន៨ផ្សេងទៀត ដើម្បីពង្រីកការនាំចេញផ្គត់ផ្គង់ទៅឲ្យសហរដ្ឋអាមេរិកមានដូចជា ស្បែកជើង សំលៀកបំពាក់ និងគ្រឿងវាយនភណ្ឌជាច្រើនទៀតដែលទទួលមានប្រាប់ចំណេញរហូតដល់ ១០.៣៣ ពាន់លានដុល្លារផងដែរ នេះបើយោងតាមសារព័ត៌មាន Saigon បានចុះផ្សាយ៕

xkdetmay_3116-16_15_58_367

ប្រភព៖ kqube

Loading...