លោកនាយកសាលាបានហៅសិស្សមួយក្រុមមកធ្វើកិច្ចសន្យានិងផ្តិតមេដៃ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូមួយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញ ដែលក្នុងវីដេអូនោះបង្ហាញពីសកម្មភាពនៃការស្រែកហ៊ោកញ្ឆៀវ រួមភ្ជាប់ជាមួយនឹងកាយវិការលុតជង្គង់សុំស្នេហ៍មិត្តរួមថ្នាក់របស់ខ្លួនពីសំណាក់យុវជនម្នាក់ទៅកាន់សិស្សស្រីម្នាក់ទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចែករំលែកវីដេអូមួយនោះយ៉ាងផុសផុល។

ក្នុងវីដេអូដែលមានប្រវែងជាង១នាទី បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើរបស់ពួកគេ ដែលចាត់ទុកជាគំរូមួយមិនល្អសម្រាប់ក្មេងៗដទៃទៀត និងធ្វើឲ្យរំខាតដល់ការសិក្សារបស់សិស្សដទៃទៀតផងដែរ។

Loading...

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសន្យាដែលបានផ្តិតមេដៃទទួលកំហុសនៅថ្ងៃទី៤ ខេមករានេះ បានសរសេរថា ក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី៣ ខែមករា នោះគឺពួកគេធ្វើគ្រាន់តែជាការថតសម្ដែងបទចម្រៀងលេងប៉ុណ្ណោះ។ ហើយកូនសិស្សមួយក្រុមដែលមានគ្នា៦នាក់នោះ បានសន្យាដោយមិនបង្កបញ្ហាដល់សាលាទៀតនោះទេ៕

student1

15895349_1571971576153595_7211653342189926589_n-jpg

ប្រភព៖ kqube