គេហទំព័រ Theguardian បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះឲ្យដឹងថា ត្រីធូណា «Tuna» ព្រុយខៀវមួយក្បាលមានទម្ងន់២១២គីឡូក្រាម ដែលអ្នកនេសាទចាប់បានពីក្នុងសមុទ្រ Oma ឋិតនៅភាគខាងជើងប្រទេសជប៉ុន ត្រូវបានគេយកមកដាក់លក់ដេញថ្លៃប្រចាំឆ្នាំនៅផ្សារ Tsukiji ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយលក់បានតម្លៃ ៥០០ ០០០ផោន ឬស្មើនឹងប្រមាណ៦១៧ ០០០ដុល្លារអាមេរិក ។

tuna-feeds

No automatic alt text available.

លោក Kiyoshi Kimura ជនជាតិជប៉ុន អ្នកគ្រប់គ្រងភោជនីយដ្ឋាន Sushi Zanmai ជាអ្នកដេញថ្លៃបាន ដោយសារគាត់ឲ្យតម្លៃថ្លៃជាងគូប្រកួតប្រជែងដែលចូលរួមដេញថ្លៃផ្សេងទៀត ។ ការដេញថ្លៃទិញត្រី Tuna ព្រុយខៀវនេះបាន លោក Kiyoshi Kimura ត្រូវបានគេដាក់រហស្សនាមឲ្យថាជា ស្តេចត្រីធូណា « Tuna King » ។

Image may contain: one or more people

ត្រីធូណាព្រុយខៀវ «Bluefin Tuna» អានមានប្រវែងដល់៤,៦ម៉ែត្រ ទម្ងន់ដល់៦៨៤គីឡូក្រាម និងអាចហែលបានក្នុងរយៈចម្ងាយប្រមាណ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងអាចរស់បានដល់អាយុ៥០ឆ្នាំ ៕

ប្រភព៖ DTN7

Loading...