រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជិះម៉ូតូប្រមាណជាង៥ ទៅ៦គ្រឿង បានដេញតាមរថយន្តមួយគ្រឿងតាំងពីចំណុចទួលទំពូងរហូតដល់ ក្បែរស្ពានអាកាសក្បាលថ្នល់ ក្រោយពីរថយន្តខាងលើបើកបុកម៉ូតូមួយគ្រឿងជិះដោយយុវជន៣នាក់ ហើយមិនព្រមឈប់ដោយអូសម៉ូតូទៅជាមួយ បែកផ្កាភ្លើងពេញថ្នល់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយនាំគ្នាដេញតាមរហូតរថយន្តឈប់ក៏ធ្វើការវាយកញ្ចក់រថយន្តស្ទើរសុះ និងបានវាយអ្នកបើកបរជាំមុខជាំមាត់ផងដែរ។

ហេតុការណ៍ខាងលើកើតឡើងវេលាម៉ោងជាង១០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ បង្កដោយរថយន្ត បើកបរដោយបុរសវ័យកណ្ដាលម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ម៉ាក CRV ពណ៌សស្លាកលេខ ភ្នំពេញ 2X-6958 បើកក្នុងល្បឿនលឿន បុកជាមួយម៉ូតូម៉ាក MSX ពណ៌ខ្មៅជិះគ្នាបីនាក់ ដោយអ្នកទាំងបីនាក់រងរបួសធ្ងន់និងស្រាល។

Loading...

ក្រោយកើតហេតុមួយសន្ទុះសមត្ថកិច្ចក៏បានមកដល់ទីតាំងហើយក៏បានរំដោះជនបង្កចេញពីហ្វូងមហាជន និងបានយករថយន្តទៅទីស្នាក់ការដើម្បីចាត់បន្តតាមនីតិវិធី៕

Image may contain: car

Image may contain: car

Image may contain: one or more people and people standing

ប្រភព៖ kqube