មនុស្សម្នាដែលជាអ្នកដំណើរ បានមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ខណៈបានឃើញស្រីស្រស់ស្លៀកសិចៗស៊ី រាំនៅលើរថយន្តក្បូនដង្ហែសពអ្នកនយោបាយម្នាក់ នៅតៃវ៉ាន់ ។

Image may contain: 1 person

Loading...

 

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍ចម្លែកនេះ បានកើតឡើងនៅក្នុងពិធីដង្ហែបុណ្យសពបុរសម្នាក់ឈ្មោះ Tung Hsiang ជនជាតិតៃវ៉ាន់ ដែលគាត់បានលាចាកលោកក្នុងវ័យ ៧៦ ឆ្នាំ ។

លោក Hsiang គឺជាបុគ្គលម្នាក់ទទួលបានការស្រឡាញ់ចូលចិត្តពីពលរដ្ឋជាខ្លាំង ដោយសារស្នាដៃការងារជូនប្រទេសជាតិដ៏ល្អរបស់គាត់ ក្នុងអំឡុងរយៈពេលជាង ១០ ឆ្នាំ ។

កូនប្រុសរបស់គាត់ឈ្មោះ Tung Kuo-cheng ដែលក៏ជាមន្ត្រីបំរើការងារសាធារណៈ បាននិយាយថា ឪពុករបស់គាត់ស្រឡាញ់ជីវិតណាស់ ហើយគាត់ចង់បានភាពសប្បាយអាធឹកអាធមតាមតែអាចធ្វើទៅបាន ក្នុងថ្ងៃនៃជីវិតចុងក្រោយរបស់គាត់ ។

តបតាមសំណើរបស់ឪពុក, លោក Kuo-cheng បានរៀបចំក្បូនរថយន្តចំនួន ២០០ គ្រឿង ដើម្បីដង្ហែគាត់ទៅកាន់ទីបញ្ចុះសព ។ គាត់បន្ទាប់មក បានជួលស្រីស្រស់សិចស៊ីចំនួន ៥០ នាក់ ដើម្បីមករាំសម្តែងផងដែរ ។

ទោះយ៉ាងណា ពួកស្រីៗទាំងនោះពុំសម្តែងរាំនៅលើឆាក ឬ លើផ្លូវថ្នល់ទេ តែពួកនាងតម្រូវឲ្យរាំលើក្បូនរថយន្តទៅវិញ ៕

Image may contain: one or more people, people on stage and outdoor

Image may contain: one or more people, people on stage and outdoor

Image may contain: one or more people, people on stage and outdoor

Image may contain: one or more people, people on stage and outdoor

Image may contain: 6 people, outdoor