នៅក្នុងសៀវភៅកូនមាសឪពុក លោកអគ្គបណ្ឌិត ប៊ុត សាវង្ស បានលើកឡើងពីឥទ្ធិពលរបស់ពាក្យសម្តី ៨ យ៉ាង ដោយអគ្គបណ្ឌិតបញ្ជាក់ថា ពាក្យសម្តីមានអំណាចដ៏ក្រៃលែងក្នុងការរស់នៅ។
ឥទ្ធិពលពាក្យនិយាយទាំង ៨ យ៉ាង ដែលលោកអគ្គបណ្ឌិត ប៊ុត សាវង្ស យកមកបកស្រាយនោះ មានដូចខាងក្រោម៖

១ ពាក្យនិយាយ អាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន។

២ ពាក្យនិយាយ អាចដូរផ្លាស់ហេតុអាក្រក់ ឲ្យក្លាយមកជាហេតុល្អបាន។

៣ ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឲ្យមកជាអ្នកមានព្យាយាមបាន។

៤ ពាក្យនិយាយអាចប្តូរផ្លាស់ មនុស្សល្ងង់ ឲ្យមកជាមនុស្សឆ្លាតបាន។

៥ ពាក្យនិយាយអាចប្តូរផ្លាស់ មនុស្សដែលកំពុងមានកង្វល់ ឲ្យជាមនុស្សស្ងប់បាន។

៦ ពាក្យនិយាយអាចប្តូរផ្លាស់ មនុស្សចចេសរឹងរូស ឲ្យត្រឡប់មកជាមនុស្សប្រដៅងាយបាន។៧ ពាក្យនិយាយអាចប្តូរផ្លាស់មនុស្សដែលខូចសតិ ឲ្យមានសតិវិញបាន។ ពាក្យនិយាយអាចប្តូរផ្លាស់ មនុស្សឈ្លោះគ្នា ទៅជាល្អនឹងគ្នាបាន។

បើតាមសៀវភៅកូនមាសឪពុក លោកធម្មាចារ្យ បន្ថែមថា ចំពោះពាក្យនិយាយនេះ មានអំណាចដូចគ្នាដែរ គឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍ និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃ បានគ្រប់បែបយ៉ាង ដូច្នេះយើងត្រូវបដិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់ កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ ៥ យ៉ាង។ ទី១ និយាយពាក្យពិត មិននិយាយឡេះឡោះ ទី ២ និយាយពាក្យពីរោះ មិននិយាយញុះញង់ ទី ៣ និយាយត្រឹមត្រូវតាមកាលៈទេសៈ ទី ៤ និយាយឲ្យបានប្រយោជន៍ដល់អ្នកស្តាប់ និងទី ៥ និយាយដោយចិត្តមេត្តា ប្រាថ្នាឲ្យអ្នកដទៃបាននូវសេចក្តីសុខ ឬនិយាយដោយចិត្តសប្បុរស ស្មោះត្រង់ មិននិយាយរបៀបព្រូសពិសដាក់អ្នកដទៃឡើយ៕

ប្រភព៖ ថ្មីៗ

Loading...