នារីអាយុ៣០ឆ្នាំម្នាក់ បានពឹងពាក់មិត្តភ័ក្ដិឲ្យជួយកាត់ដៃ កាត់ជើងរបស់ខ្លួនចោល ដើម្បីជាលេសកុហកថារថភ្លើងកិនក្នុងគោលបំណងទារប្រាក់ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពចំនួនពីរ តែទទួលបានលទ្ធផលមកវិញផ្ទុយពីការគ្រោងទុក។ដំបូងឡើយ ស្ត្រីរូបនេះបានជួលមិត្តភ័ក្ដិប្រុសជិតស្និតម្នាក់ឲ្យជួយកាត់ដៃម្ខាង និងជើងម្ខាង ដោយហ៊ានឲ្យប្រាក់សគុណទៅគាត់ចំនួន ២ ៣០០ដុល្លារ។ ចំពោះជីវិតប្រចាំថ្ងៃ នាងមានប្ដីរស់នៅទីក្រុងនិងកូន២នាក់ថែមទៀត។

1483938135_1

Loading...

ផែនការកាត់អវយវៈ កើតឡើងនាវេលាម៉ោង១២រំលងអាធ្រាត្រ ដោយនាង និងមិត្តភ័ក្ដិអង្គុយសម្ងំចាំរថភ្លើងមកដល់ ទើបឲ្យបុរសនោះជួយកាត់ក្បែរផ្លូវដែក ដោយកាត់ជើងមុន រួចកាត់ដៃតាមក្រោយ ហើយគាត់ធ្វើជារត់ទៅប្រាប់ប៉ូលិសយ៉ាងប្រញាប់ប្រញាល់។បន្ទាប់ពីកាត់រួច នាងត្រូវបានអ្នកដំណើរផ្សេងម្នាក់ទៀតឃើញ រួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយដៃ និងជើងអាចតភ្ជាប់គ្នាបាន ប៉ុន្តែរយៈពេល៤ថ្ងៃក្រោយ ត្រូវគ្រូពេទ្យដកចេញវិញដោយសារងាប់កោសិកាធ្វើឲ្យនាងពិការជារៀងរហូត។

ទោះជាយ៉ាងណា ក្នុងអំឡុងពេលស៊ើបអង្កេត ប៉ូលិសបានរកឃើញភាពមិនប្រក្រតីមួយចំនួន តែនាងបានទទូចដដែលៗឲ្យប៉ូលិសចេញលិខិតបញ្ជាក់ថានាងត្រូវរថភ្លើងកិន ដើម្បីទទួលបានប្រាក់ធានារ៉ាប់រង។ មុនរឿងហេតុកើតឡើង នាងបានចុះកិច្ចសន្យាទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុនចំនួន២ តែទើបបានរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក៏នឹកឃើញគម្រោងនេះតែម្ដង។

អ្វីដែលប្លែក ពេលប៉ូលិសទៅដល់កន្លែងកើតហេតុ ពួកគេឃើញនាងមិនការឈឺចាប់ ឬតក់ស្លុតអ្វីគួរឲ្យកត់សម្គាល់ឡើយ។ បន្ទាប់ពីស៊ើបអង្កេតបញ្ចប់ ប៉ូលិសបានស្រាវជ្រាវឃើញថា វាមិនមែនជាគ្រោះថ្នាក់រថភ្លើងបុកឡើយ ទើបនាងចេញមុខសារភាពទាំងបង្ខំចិត្តថា នាងបានជួលមិត្តភ័ក្ដិប្រុសឲ្យជួយកាត់ដៃ និងជើង ដូច្នេះនាងអាចបោកប្រាស់ក្រុមហ៊ុនទាំង ២ខាងលើបាន។ មូលហេតុជំរុញឲ្យធ្វើបែបនេះ ព្រោះនាងធុញថប់ខ្លាំងពីបញ្ហាគ្រួសារមិនចេះចប់មិនចេះហើយ និងត្រូវការលុយជាចាំបាច់។

ចំណែក ការជ្រើសកន្លែងធ្វើសកម្មភាព គឺនៅក្បែរប៉ុស្តិ៍ប៉ូលិសដើម្បីងាយស្រួលឲ្យគូកនរបស់នាងរត់ទៅប្រាប់ប៉ូលិសបានរហ័សនៃដំណើររឿងនៅក្ដៅៗ។ចុងបញ្ចប់ ស្ត្រីរូបនេះក្រៅពីពិការដៃជើងអស់មួយជីវិតហើយ ប៉ូលិសបានពិន័យនាងបន្ថែមពីលើទៀតចំនួន៦៦ដុល្លារ និងមិត្តភក្តិនាងចំនួន ៣០ដុល្លារ ពីបទធ្វើល្បិចបោកប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍អ្នកដទៃ៕

railroad_large

ប្រភព៖ sabay