ជាទូទៅនារីៗយើងភាគច្រើនតែងតែជ្រើសរើសនូវការដក, កោ, ឬក៏ប្រើប្រាស់ក្រមួនមកបក ដើម្បីជម្រុះនូវរោមដែលមាននៅត្រង់ក្លៀក និងរាងកាយមួយចំនួនដែលគេមិនត្រូវការវា។ ក៏ប៉ុន្តែ ពួកគេមិនដែលគិតពីវិធីសាស្រ្តបុរាណទេ ថ្ងៃនេះ យើងក៏សូមណែនាំជាមួយរូបមន្តពិសេសនេះ ប្រសិនបើអ្នកបានប្រើប្រាស់នូវវិធីមួយនេះ អ្នកនិងពេញចិត្ត ហើយវាមិនបង្ករការឈឺចាប់អ្វីឡើយ។ ក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី ការប្រើប្រាស់រមៀត ដើម្បីបន្ធូររន្ធញើសរបស់អ្នក ជម្រុញដល់ការជម្រុះរោមឱ្យមានភាពងាយស្រួល និងគ្មានការឈឺចាប់។ ដើម្បីអនុវត្តន៍វិធីមួយនេះអ្នកត្រូវការតែ…

គ្រឿងផ្សំ៖

– ម្សៅរមៀត កន្លះកូនចាន
– ទឹកផ្កាកូឡាប
– ទឹកក្តៅ
– កន្សែងស្អាតមួយ
ការណែនាំ៖

ដំបូងអ្នកត្រូវលាម្សៅរមៀតជាមួយទឹកផ្កាកុលាប ចូលគ្នារហូតដល់ទទួលបានល្បាយមួយដែលសព្វស្មើគ្នាល្អ។ សូមលាបល្បាយមួយនេះ ត្រង់កន្លែងដែលអ្នកចង់ជម្រុះ អ្នកនឹងសង្កេតឃើញការប្រែប្រួល បន្ទាប់ពីប្រើប្រាស់រួច។ សូមរងចាំរយៈពេលប្រហែលជា ២០-៣០នាទី បន្ទាប់មក សូមលាងសំអាតវាជាមួយនឹងកន្សែងដែលត្រាំជាមួយទឹកក្តៅ។ សូមធ្វើការជូតត្រដុសថ្នមៗ ដើម្បីឱ្យរោមជ្រុះអស់៕

ប្រភព៖ ខ្មែរប្រពៃ