អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញសារខ្លីមួយនៅថ្ងៃនេះ ថាពេលខ្លះអ្នកស្រីលែងចង់រស់ហើយ ដើម្បីបានផុតទុក្ខទាំងឡាយ ខណៈព័ត៌មានពីការឃាត់ខ្លួនរបស់កូនអ្នកស្រីកំពុងបន្តចុះផ្យាយនៅតាមសារព័ត៌មាននានា។

នៅលើបណ្ដាញសង្គមថ្ងៃនេះ អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយារបស់ឯកឧត្តម ថៃ នរៈសត្យា បានបញ្ចេញសារថា “ពេលខ្លះ ចង់ស្លាប់តែម្ដង ឲ្យវាផុតទុក្ខ”។ ជុំវិញសារខ្លីនេះ មិត្តភក្ដិលើបណ្ដាញសង្គមរបស់អ្នកស្រីជាច្រើនបានចូលមកផ្ញើសារលើកទឹកចិត្ត អ្នកខ្លះជជីកសួររកហេតុផលពិតប្រាកដ។

Loading...

យ៉ាងណា គេមិនឃើញអ្នកស្រី ឆ្លើយតបឡើយ ដោយមិនដឹងថា អ្នកស្រីមានវិបត្តិអ្វីធ្ងន់ធ្ងរឡើយ។ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺសារម្ចាស់ខារ៉ាអូខេ ម៉ានីយ៉ា ខេធីវី រូបនេះ ត្រូវបានបញ្ចេញ បន្ទាប់ពីព័ត៌មានថា ថៃ នរៈពិទូ ដែលជាតំណក់ឈាមអ្នកស្រី ជាមួយឯកឧត្តម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ ត្រូវប៉ូលិសឃាត់ខ្លួុនដោយសង្ស័យក្នុងបទពាក់ព័ន្ធគ្រឿងញៀននៅខេត្តបាត់ដំបង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

តាមព័ត៌មាន នៅរសៀលម្សិលមិញនេះ តារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ និងគូកន៥នាក់ទៀត ដែលក្នុងនោះមាននារីម្នាក់ដែលគេសង្ស័យថាជាភរិយារបស់ខ្លួនផង ត្រូវបានប៉ូលិសខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន។

Image may contain: 3 people, people sitting and textអ្នកស្រី ងិន ម៉ានីយ៉ា កូនប្រុស ថៃ នរៈពិទូ

ការឃាត់ខ្លួននេះបានធ្វើឡើងនៅ ខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី The Sound Family KTV បន្ទាប់លេខ២ ដោយរកឃើញថា ពួកគេ បានប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបាន បានដកហូត មានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម,ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២,ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថិកិច្ចបានបញ្ជាក់ថាជនទាំង៦នាក់នោះរួមមាន

ទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

Image may contain: 2 people, people standing, wedding and indoorថៃ នរៈពិទូ និងភរិយា ដែលជាប់សង្ស័យករណីគ្រឿងញៀន

ទី២ឈ្មោះ ថៃ នរ ពិទូ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិអូរឬស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ។

ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។

ទី៥ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រីអាយុ២៧ឆ្នាំរស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់ រតនះ ក្រុងបាត់ដំបង។

Image may contain: 3 people, people sitting

ប្រភព៖ sabay

ព័ត៌មានទាក់ទង៖ អតីតតារាសម្តែង ថៃ នរៈពិទូ និង ភរិយា ត្រូវបានប៉ូលិសចាប់ខ្លួនព័ន្ធគ្រឿងញៀន

ក្រោយពីផ្ទុះព័ត៌មានដ៏កក្រើកនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងអតីតតារាសម្តែងល្បីឈ្មោះ លោក ថៃ នរៈពិទូ ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តបាត់ដំបងនោះ ក្នុងនោះជនសង្ស័យដែលត្រូវបានចាប់ខ្លួនក៏មានស្ត្រីម្នាក់ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺជាភរិយារបស់លោក ថៃ នរៈពិទូ នេះផងដែរ ។

Image may contain: 3 people, people sitting

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ នៅវេលាម៉ោង ២៣ និង ២០ នាទី នៅចំណុចខារ៉ាអូខេ ដឹសោន ហ្ចាមីលី ( The sound family KTV ) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស និង ក្រុមបង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីផ្តល់ទីកន្លែងឱ្យប្រើប្រាស់ និង រក្សាទុកគ្រឿងញៀន ១ លើក ។

No automatic alt text available.

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ គឺ ៖
ទី ១ ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
ទី ២ ឈ្មោះ ថៃ នរពិទូ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិអូរឫស្សី ២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ
ទី ៣ ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅក្រុមទី ១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
ទី ៤ ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅក្រុងបាត់ដំបង
ទី ៥ ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី ៦ ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

Image may contain: 4 people

សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទកេតាមីន (Ketamine ) ចំនួន ៣ កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍ ( ពុម្ភ ) សំរាប់កែច្នៃថ្នាំ្ញញៀនអ៊ិចស្តាស៊ីចំនួន ២ ថ្នាំអំពូល Diazepam ចំនួន ២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន៣ គំរបដបកែច្នៃសំរាប់ជក់ថ្នាំ្ញញៀនចំនួន ០១ បំពង់ទុយោប៉ឺតចំនួន ០១ ដុំ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ១ ដុំ និង សំបកថ្នាំមួយចំនួន ។

Image may contain: phone

ជនសង្ស័យទាំង ៦ នាក់ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សុថាត់

Image may contain: 8 people, people sittingImage may contain: flower and textImage may contain: 3 people, people standing and indoorImage may contain: 1 person, standingImage may contain: 1 person, selfie, closeup and indoor

ប្រភព៖ pmhotnews