Loading...

គេហទំព័រសារព័ត៌មាន Reuters បានផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះឲ្យដឹងថា ប្រទេសប៉ាគីស្ថានដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយចិន និងកំពុងមានជម្លោះបូរណភាពទឹកដីជាមួយប្រទេសឥណ្ឌានោះ កាលពីថ្ងៃម្សិលមិញបានបាញ់សាកល្បងមីស៊ីលវាយលុកធុន Babur-III របស់ខ្លួនជាលើកទី១ចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ ។

Image may contain: sky, cloud and outdoor

Loading...

មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់ឲ្យដឹងថា មីស៊ីលធុន Babur-III ដែលបានបាញ់សាកល្បងជាលើកទី១ចេញពីនាវាមុជទឹកក្នុងសមុទ្រឥណ្ឌាទទួលបានលទ្ធផលប្រកបដោយជោគជ័យនោះ អាចបាញ់បានក្នុងរយៈចម្ងាយ៤៥០គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង ។

Image may contain: sky, cloud and outdoor

មីស៊ីលវាយលុកធុន Babur-III របស់ប៉ាគីស្ថានបានធ្វើទំនើបកម្មចេញពីមីស៊ីលធុន Babur-II ដែលដាក់ឲ្យប្រើប្រាស់កាលពីអំឡុងឆ្នាំ២០០៥ ។ មីស៊ីលប្រភេទនេះមានប្រវែង៦,២៥ម៉ែត្រ ទម្ងន់ប្រមាណ១,៥តោន អាចបាញ់ក្នុងល្បឿន៨៨០គីឡូម៉ែត្រក្នុង១ម៉ោង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។

Image may contain: sky, outdoor and nature

ក្រុមអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិបានលើកឡើងថា ការធ្វើទំនើបកម្ម និងការបាញ់សាកល្បងមីស៊ីលវាយលុកធុន Babur-III ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាននេះ នឹងអាចបង្កឲ្យមានសភាពតានតឹងបន្ថែមទៀតក្នុងរឿងជម្លោះទឹកដីជាមួយប្រទេសឥណ្ឌាដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដូចគ្នា ៕

ប្រភព៖ DTN7

Loading...