Loading...

សិល្បៈ ៖ ខណៈដែលស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញព័ត៌មានអតីត Freshie Boy លេខ១ ឆ្នាំ២០០៧ លោក ថៃ នរៈពិទូ រួមទាំងប្រពន្ធ និងបក្សពួកត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី កាលពីវេលាម៉ោង ២៣ :២០នាទី កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ព័ត៌មាននេះធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ព្រឹកនេះឯកឧត្ដម ថៃ នរៈសត្យា បានធ្វើបទសម្ភាសន៍ជាមួយ Kqube.net បញ្ជាក់ពីទឹកចិត្តឪពុកក្រោយពីរឿងអាស្រូវដ៏សែនអាម៉ាស់របស់កូនប្រុសត្រូវលាតត្រដាង។

ក្រោយពីរឿងអាស្រូវសង្គមមិនឲ្យតម្លៃរបស់កូនប្រុសត្រូវលាតត្រដាងឯកឧត្ដម ថៃនរៈ សត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មកដល់ព្រឹកនេះលោកនៅមិនទាន់បានដឹងថា កូនប្រុសរបស់លោកត្រូវមន្ត្រីជំនាញមានចំណាត់ការយ៉ាងណានៅឡើយទេ ពោលគឺពេលនេះលោកក៏មិនទាន់ហ៊ាននិយាយអ្វីដែរ ខ្លាចក្រែងខុសទៅនឹងនីតិវិធីច្បាប់ និយាយទៅគឺលោកទុកឲ្យមន្ត្រីជំនាញលោកធ្វើការចុះ។

Loading...

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ឯកទត្ត ថៃ នរៈសត្យា បានបញ្ជាក់ប្រាប់ Kqube.net  បន្តថា រឿងនេះពិតជារឿងអាម៉ាស់ណាស់សម្រាប់កូនប្រុស និងគ្រួសារលោក ពោលគឺលោកមានការសោកស្ដាយជាខ្លាំង ព្រោះតែកូនប្រុសដើរលើផ្លូវខុស ដែលសង្គមមិនឲ្យតម្លៃ ។ លោកបន្តថា រឿងនេះគ្មានឪពុកម្ដាយណាចង់ឲ្យកូនធ្វើ និងចង់ឃើញកូនទទួលរងភាពអាម៉ាស់ដូច្នេះទេ ប៉ុន្តែលោកសូមទទួលស្គាល់ថា កូនប្រុសរបស់លោក (ថៃ នរៈពិទូ) លោកចិញ្ចឹម និងមើលថែបានតែរូបរាងកាយទេ តែចិត្តគំនិត និងទង្វើរបស់គេលោកមិនអាចតាមឃុំគ្រងគ្រប់ពេលបានទេ ជាក់ស្ដែងដូចជារឿងរ៉ាវដែលបានកើតឡើងម្សិលមិញនេះ។

គួរបញ្ជាក់ដែរថា តាមព័ត៌មានពីការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍បង្ការ និងបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរបាយការណ៍ថា ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនទាំង៦នាក់ ដែលបានចាប់ខ្លួន ក្នុងនោះមានលោក ថៃ នរៈពិទូ រួមទាំងប្រពន្ធឈ្មោះ អោក រតនៈប៉ុណ្ណិកា ផងដែរ។

ក្នុងនោះភស្តុតាងមានថ្នាំញៀនប្រភេទ កេតាមីន ( Ketamine) ចំនួន០៣កូនថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃ ថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន០២ ថ្នាំអំពូល Diazepam ចំនួន០២អំពូល ថ្នាំគ្រាប់ Zepam ចំនួន ១៦បន្ទះ ដែកកេះចំនួន ០៣ គម្របដកកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ បំពង់ទុយយោបឺតចំនួន ០១ដុំ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន៕

Image may contain: 8 people, people smiling, people standing and wedding

Image may contain: 5 people, people standing

Image may contain: 4 people, people sitting

Image may contain: 3 people, people sitting and text

ប្រភព៖ kqube

Loading...