មនុស្សភាគច្រើនប្រហែលជាមិនទាន់ធ្លាប់ យិនស៊ិនស៊ីបឺរី នៅឡើយ។ យិនស៊ិននេះមានប្រសិទ្ធភាពខ្លាំងក្នុងការជួយបង្កើនថាមពលមិនគួរឱ្យជឿ។ ប៉ុន្តែចំពោះអ្នកដែលអស់កម្លាំងរ៉ាំរ៉ៃ ក៏អាចទទួលទានយិនស៊ិននេះបានដែរ។ ជាការពិតណាស់ ឱសថនេះត្រូវបានយកទៅប្រើប្រាស់ដោយអ្នកអត្ថពលកីឡាករជនជាតិរុស្សី និងតារាវិទ្យាសាស្ត្រ ដើម្បីជួយពង្រឹងថាមពលផ្នែករាងកាយ និងខួរក្បាលរបស់ពួកគេ។ យិនស៊ិនស៊ីបឺរី ត្រូវបានណែនាំដំបូងគេនៅប្រទេសភាគខាងលិចក្នុងឆ្នាំ ១៩៥០។

អ្វីទៅជាយិនស៊ិនស៊ីបឺរី?

Loading...

យិនស៊ិនស៊ីបឹរី មានលក្ខណៈខុសប្លែកពីយិនស៊ិនធម្មតា។ វាមានដើមកំណើតពីប្រទេសរុស្សី, អាស៊ីខាងជើងឆៀងខាងកើត, តំបន់មួយចំនួននៅប្រទេសចិន និងប្រទេសជប៉ុន។ សមាសធាតុសកម្មដែលត្រូវបានគេរកឃើញនៅក្នុងយិនស៊ិនអាចផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ។ វាក៏សម្បូរទៅដោយវីតាមីន A, B6 និងស័ង្កសី។ យិនស៊ិនស៊ីបឺរី នេះត្រូវបានគេយកទៅធ្វើជាឱសថបុរាណនៅក្នុងប្រទេសភាគខាងកើតអស់រយៈពេលរាប់រយឆ្នាំ ដើម្បីជួយបង្កើនថាមពល, ជួយបង្កើនកម្លាំង និងព្យាបាលអាការៈផ្តាសាយ, រងារ។

អាថ៌កំបាំងនៃយិនស៊ិនស៊ីបឺរី

សារធាតុចម្រាញ់ចេញពីស្លឹក និងដើមយិនស៊ិនស៊ីបឺរី អាចជួយកាត់បន្ថយភាពអស់កម្លាំង និងជួយបង្កើនសមត្ថភាពរាងកាយ។ វាក៏ត្រូវបានគេរកឃើញថា អាចជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផងដែរ។ តាមការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀតបានបង្ហាញថា យិនស៊ិននេះអាចជួយពង្រឹងគ្រប់ផ្នែកលើរាងកាយរបស់មនុស្ស។ ដោយសារយិនស៊ិននេះមានផ្ទុកនូវសារធាតុម្យ៉ាងហៅថា adaptogenic ដូច្នេះវាអាចជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងបាន។

អត្ថប្រយោជន៍សុខភាពដែលបានពីយិនស៊ិនស៊ីបឺរី

ជំនួយដល់ខួរក្បាល

វាបានផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធឈាម។ វាជួយរក្សាលំហូរឈាមឱ្យបានត្រឹមត្រូវ, ផ្តល់ខ្យល់អុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផ្សេងទៀតទៅឱ្យរាងកាយ និងខួរក្បាល។

– ជួយពង្រឹងដល់ការគិត និងការចងចាំ
– ការពារការរលាក
– បង្កើនការការពារដល់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ និងវីរុស
– កាត់បន្ថយអាការៈអស់កម្លាំងរ៉ាំរ៉ៃ
– ជួយព្យាបាលអាការៈគេងមិនលក់
– ជួយពង្រឹងការធ្វើចលនារបស់អ្នកហាត់កីឡា
– កាត់បន្ថយអាការៈលើសឈាម
– ព្យាបាលអាការៈរាំងរដូវ និងបញ្ហាមករដូវ
– ជួយពង្រឹងប្រព័ន្ធដង្ហើម
– ជួយព្យាបាលជំងឺស្វាយ
– ជួយកម្ចាត់សារធាតុពុលចេញពីក្នុងថ្លើម
– ប្រយុទ្ធប្រឆាំងនឹងធាតុវិទ្យុសកម្ម និងប្រភេទនៃជំងឺមហារីកមួយចំនួន
– ប្រឆាំងនឹងជំងឺផ្តាសាយ រងារ
– ជួយកាត់បន្ថយជាតិស្ករ និងជាតិកូឡេស្តេរ៉ុលក្នុងឈាម
– ការពារអាការៈធ្លាក់ឈាមខុសប្រក្រតី
-ជួយព្យាបាលបញ្ហាគ្មានកូន។ វាជួយសម្រួលដល់មុខងាររបស់ស្បូន
-ព្យាបាលជំងឺអ័រម៉ូនតេសតូស្តេរ៉ូនតិចរបស់បុរស។

វិធីប្រើយិនស៊ិនស៊ីបឺរី

យោងតាមការចេញផ្សាយសាកលវិទ្យាល័យ Maryland Medical Center បានឱ្យណែនាំថា ជាទូទៅគួរទទួលទានយិនស៊ិននេះឱ្យបានពី ៥០០ ទៅ ៣០០០ ក្រាមក្នុងមួយថ្ងៃ។ យិនស៊ិនស៊ីបឺរីនេះ ត្រូវបានគេយកទៅធ្វើជាថ្នាំគ្រាប់, ម្សៅ និងតែ ហើយបានដាក់លក់លើទីផ្សារ៕

ប្រភព៖ ខ្មែរប្រពៃ