អាការៈឈឺចង្កេះជាប្រភេទនៃអាការៈឈឺខ្នង ដែលរាតត្បាតទៅដល់ចង្កេះ ឬជើងទាំងពីរ។ អាការៈឈឺចាប់ទាំងនេះអាចបណ្តាលមកពីជំងឺផ្សេងៗ។ វាអាចជាសញ្ញាមិនល្អចំពោះអ្នក ហើយការឈឺចាប់នេះជារោគសញ្ញានៃរាងកាយរបស់អ្នក។

អាការៈឈឺចង្កេះនេះមិនមែនទើបតែកើតមានទេ វាកើតឡើងតាំងពីយូរមកហើយ វាច្រើនតែកើតចំពោះមនុស្សវ័យកណ្តាល។ មនុស្សមួយចំនួនមិនអាចស៊ូទ្រាំនឹងការឈឺចាប់នេះបាន ស្របពេលដែលមនុស្សមួយចំនួនទៀតធ្លាប់ជួបអាការៈនេះញឹកញាប់។ គួរតែទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីទទួលបានព័ត៌មានបន្ថែម។

រោគសញ្ញានៃជំងឺឈឺចង្កេះ

– ឈឺជើង និងគូថ នៅពេលអង្គុយចុះ
– មានអារម្មណ៍ថាជើងរលាក ឬត្រចាប់
– ជើងខ្សោយ និងឆាប់ស្ពឹក
– ពិបាកឈរ ព្រោះមានការឈឺចាប់
– នៅក្នុងស្ថានភាពខ្លះ ធ្វើឱ្យបាត់បង់ការគ្រប់គ្រងលើពោះ ឬប្លោកនោម។
បុព្វហេតុដែលបណ្តាលឱ្យកើតជំងឺឈឺចង្កេះ

– ផ្តល់ការរំខានដល់ឆ្អឹងខ្នង
– ការមានផ្ទៃពោះ
– លើសទម្ងន់
– កង្វះលំហាត់ប្រាណ
– ឆ្អឹងខ្នងផ្សេងទៀតជាន់ពីលើគ្នា
– នៅពេលឆ្អឹងខ្ចីបាក់។ ជាធម្មតា ឆ្អឹងខ្ចីជាទ្រនាប់ឆ្អឹងខ្នង
– ការគេងនៅលើពូកទន់
– ការពាក់ស្បែកជើងកែងខ្ពស់
វិធីព្យាបាលជំងឺឈឺចង្កេះ

១. ឱសថសាស្ត្រ

– ទិញឱសថបំបាត់ការឈឺចាប់ពីឱសថស្ថាន ឬហាង
– ទទួលវេជ្ជបញ្ជាឱសថបំបាត់ការឈឺចាប់
– ឱសថកាត់បន្ថយអាការៈឈឺសាច់ដុំ
– ឱសថកែរោគថយកម្លាំង និងកាយ
២. ព្យាបាលរាងកាយ

– ការគេងសម្រាកមិនត្រូវបានអនុញ្ញាត នៅពេលអ្នកកំពុងឈឺចង្កេះ។ ព្យាយាមធ្វើលំហាត់ប្រាណ ដែលអាចជួយពង្រឹងក្បាលពោះ និងសាច់ដុំខ្នង។
– ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ
– ការធ្វើលំហាត់ប្រាណខុសអាចបណ្តាលឱ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង
៣. វិធីព្យាបាលផ្សេងទៀត

– ការម៉ាស្សា៖ វាអាចជួយសម្រួលដល់ចរាចរណ៍ឈាម និងសាច់ដុំ។ វាក៏អាចជួយបំបាត់អាការៈឈឺចាប់រាងកាយផងដែរ។
– ការចាក់ម្ជុលវិជ្ជសាស្ត្រ៖ វាត្រូវបានគេជឿថា អាចជួយបង្កើនថាមពល ឬសមតុល្យការលំហូរនៃថាមពល។ ការចាក់ម្ជុលវិជ្ជសាស្ត្រត្រូវបានគេជឿថា អាចជួយព្យាបាលអាការៈឈឺចាប់ ដែលបណ្តាលមកពីការស្ទះថាមពលក្នុងរាងកាយ។
៤. វះកាត់

ជាធម្មតា នេះជាជម្រើសចុងក្រោយ។ នៅពេលអាការៈឈឺចាប់កាន់តែធ្ងន់ធ្ងរឡើងៗរយៈពេលយ៉ាងតិចណាស់ ៦សប្តាហ៍ មិនព្រមបាត់ បើទោះបីជាអ្នកព្យាយាមប្រើវិធីផ្សេងៗជាច្រើន, បែបនេះយល់ល្អគួរតែទៅជួបនឹងអ្នកជំនាញដើម្បីវះកាត់ បំបាត់បញ្ហនេះ៕

ប្រភព៖ ខ្មែរប្រពៃ