នាយ ព្រែក បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាស្រីល្បី ៣ ដួង មានអ្នកនាង កាតុ ខៀវ សានសាណា និង ស្រីពៅ រួមនឹងបងៗមិត្តភក្តិមួយចំនួនទៀត ដែលបានមកពញ្ញាក់អារម្មណ៍ខ្លួននាថ្ងៃខួបកំណើតក្នុងថ្ងៃនេះ ដែលការរាប់អាននេះធ្វើឱ្យនាយ ព្រែក រំភើបចិត្តរកពាក្យនិយាយមិនបាន ។

Image may contain: 7 people

ឆ្លើយតបនឹងការពញ្ញាក់អារម្មណ៍ទាំងមិនដឹងខ្លួននេះ នាយ ព្រែក ក៏បានថ្លែងពាក្យអរគុណដល់រៀមច្បងទាំងអស់ផងដែរ ដោយនាយបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យសេចក្តីថា «ថ្ងៃនេះសូមអរគុណដល់ បងស្រីវី បងស្រីពៅ បងស្រីសាណា បងស្រីតុ បងធា បងស្រីរីណា ដែលបានរៀបចំកម្មវិធីអបអរថ្ងៃកំណើតរបស់ប្អូននៅថ្ងៃនេះ ប្អូនពិតជាសប្បាយចិត្តណាស់ចំពោះការរាប់អានរបស់បងៗសម្រាប់ប្អូន ចង់និយាយថាស្រលាញ់ និង គោរពបងៗណាស់ ❤ » ។

Image may contain: 1 person

គួររំឭកដែរថា ខួបកំណើតរបស់នាយ ព្រែក ត្រូវបានក្រុមគ្រួសារ និង គូដណ្តឹងបានធ្វើឱ្យភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីថ្ងៃទី ៩ ដែលជាថ្ងៃខួបរបស់លោកតែម្តង ដោយឡែកសម្រាប់ពេលនេះ មិត្តភក្តិជារៀមច្បងសិល្បៈខាងលើក៏បានមកពញ្ញាក់អារម្មណ៍នាយម្តងទៀតដោយមានទាំងនំខួប និង ការញ៉ាំអាហារជុំគ្នាផងដែរ ៕ សាកល

Image may contain: 1 person, standingImage may contain: 1 person, close-upImage may contain: 9 people, people sitting, table, food and indoorImage may contain: 7 people, people sitting and indoorImage may contain: 2 people, people sitting and food

ប្រភព៖ pmhotnews

Loading...