ផ្លែឪឡឹកសម្បូរជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើននិងមួយក្នុងចំណោមពួកគេគឺមានលក្ខណៈសម្បត្តិថ្នាំសម្រើបដែលរួមទាំងសារជាតិ Lycopen និង Citrulline ។ លក្ខណៈសម្បត្តិទាំងនេះមានភាពប្រសើរឡើងចំណង់ផ្លូវភេទជាមួយឈាមរត់របស់ឈាមទៅសរីរាង្គសំខាន់នៅក្នុងរាងកាយ។

Image may contain: 1 person

ប្រសិនបើលោកអ្នកផលិតថ្នាំជំនួយផ្លូវភេទបុរសដោយខ្លួនឯង លោកអ្នកត្រូវការរូបមន្តខាងក្រោមនេះដែលអាចរកជាវបាននៅគ្រប់ទីផ្សារលក់ដូរទាំងអស់។ គ្រឿងផ្សំទាំងនេះនឹងផ្តល់នូវថាមពល និងជួយជំរុញកម្លាំងផ្លូវភេទរបស់បុរស។ ថ្នាំ Viagra ឬថ្នាំជំនួយផ្លូវភេទបុរសគឺជាប្រភេទថ្នាំដ៏មានប្រសិទ្ធិភាពសម្រាប់បុរស ដែលមានអត្ថប្រយោជន៍ក្នុងការបង្កើនផ្លូវភេទ និងកម្លាំងថាមពល។ មានមនុស្សតិចតួចណាស់ដែលដឹងពីរូបមន្តដ៏សម្ងាត់នេះ ដែលអាចធ្វើដោយខ្លួនឯងនៅឯផ្ទះបាន។

Image may contain: drink

១). គ្រឿងផ្សំដែលត្រូវការដើម្បីបង្កើតថ្នាំ Viagra ធម្មជាតិ៖
– ផ្លែឪឡឹក
– ផ្លែក្រូចឆ្មា

ផ្លែឪឡឹកមានពោរពេញដោយអាមីណូអាសុីត ដែលជួយជំរុញចលនាឈាមហូរទៅកាន់បេះដូង និងប្រដាប់ភេទបុរស។ ពិតណាស់ វាបង្កើតឲ្យមានឥទ្ធិពលស្រដៀងគ្នាទៅនឹងថ្នាំមួយចំនួនដូចជា Viagra ដែរ។ លោកអ្នកមិនគួរប្រើប្រាស់ស្ក គ្រឿងទេស អំបិល ឬគ្រឿងបន្ថែមរសជាតិផ្សេងឡើយ ដែលអាចនឹងកាត់បន្ថយភាពខ្លាំងនៃគ្រឿងផ្សំទាំងពីរនេះ។

២). របៀបធ្វើ៖
– លោកអ្នកចាំបាច់ត្រូវតែចិតផ្លែឪឡឹកជាចំណិតតូចៗ និងដាក់ផ្លែឪឡឹកដែលចិតរួចនោះក្នុងម៉ាស៊ីនកិន ឬក្រឡុកផ្លែឈើ បន្ទាប់មកក្រឡុកយកទឹកផ្លែឪឡឹកនោះចំនួនមួយលីត្រ។ ផ្នែកសនៅជាប់សំបកឪឡឹកក៏មានសារធាតុអាមីអាស៊ីតខ្ពស់ផងដែរ ហើយក៏ត្រូវកិនយកទឹកដែរ។
– ចាក់ទឹកឪឡឹកនោះទៅក្នុងឆ្នាំងមួយ ហើយដាំ ឬស្ងោទឹកនោះប្រមាណជា២នាទី ក្រោយមក ច្របាច់ទឹកក្រូចឆ្មាចូលទៅក្នុងឆ្នាំងនោះ មុននឹងច្របល់គ្រឿងផ្សំទាំងពីរនោះបញ្ចូលគ្នា។ វាគឺជារឿងដ៏ល្អក្នុងការបន្តដាំទឹកនោះឲ្យពុះ និងហួតបន្តិច ហើយបន្ទាប់មកឈប់ដាំទឹកនោះ នៅពេលដែលវាស្រក់នៅសល់ប្រមាណជាពាក់កណ្តាល។
– ទុកទឹកឪឡឹកដែលដាំរួចនោះប្រមាណជារយៈពេលមួយម៉ោង។ បន្ទាប់មក ចាក់ទឹកនៅក្នុងកែវដែលស្អាតមួយ និងរក្សាទុកកន្លែងត្រជាក់ និងស្ងួតដូចជាទូរទឹកកក។
លោកអ្នកត្រូវតែចងចាំថា ត្រូវផឹកភេសជ្ជះនេះនៅពេលមិនទាន់ញាំអីដូចជាពេលព្រឹក និងមុនអាហារពេលល្ងាច ហើយលោកអ្នកត្រូវតែផឹកពីចន្លោះ២ស្លាបព្រាបាយ ទៅមួយភាគបីនៃកែវក្នុងមួយលើក។

ប្រសិទ្ធិភាពអាស្រ័យទៅលើទម្ងន់ និងទំហំនៃរាងកាយមនុស្សម្នាក់ៗ។ ថ្នាំ Viagra ធម្មជាតិនេះ មានសុវត្ថិភាព និងផ្តល់តាមពលដល់រាល់មនុស្សគ្រប់វ័យទាំងអស់៕

ប្រភព៖ read25