ជាតិល្វីងរបស់ស្ដៅ មានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែមរហូតដល់ក្បួនវេជ្ជសាស្ត្របុរាណបានយកស្ដៅ ទៅធ្វើជារូបមន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង ។ ថ្វីបើទឹកនោមផ្អែមពុំមែនជាជំងឺដែលអាចព្យាបាលជាដាច់ស្រឡះ តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អ និងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះខ្លាំង។

រូបមន្ដទី១ -យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បានតែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថាទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង” គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។

-វិធីដាំទឹកគឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក៣៤កែវដាំឱ្យពុះ៥១០នាទីរួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។

រូបមន្ដទី២ -ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាមវល្លិ៍បណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិចហើយដាំឱ្យពុះប្រមាណ ១០-១៥នាទី។ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវរៀងរាល់៤ម៉ោងម្ដង។ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ក្នុងអំឡុងពេលនេះដែរគួរផ្អាកទទួលទានទឹកតែ កាហ្វេអូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕

ដកស្រង់ពី៖ ខ្មែរអប្សរាដេលី