តារាឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រូវស្ពាយបង្វិចចាកចេញពីទឹកដីកម្ពុជាដើម្បីស្វែងរកទ្រនំថ្មីលើទឹកដីជប៉ុននាពេលខាងមុខដ៏ខ្លីនេះហើយ ហើយមុននឹងរូបគេចាកចេញពីប្រទេសកំណើតនេះដែរខ្សែប្រយុទ្ធរបស់បឹងកេតអង្គររូបនេះក៏បានសរសេរសារនិងនិយាយពាក្យលា ទៅកាន់អ្នកគាំទ្រដ៏សែនកក់ក្ដៅថែមផងដែរ។

យោងតាមផេកហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់រូបគេផ្ទាល់ខ្សែប្រយុទ្ធឆ្នើមវ័យ២៣ឆ្នាំរូបនេះបានសរសេរថា “ថ្ងៃនេះខ្ញុំបែកពីអ្នកទាំងអស់គ្នាតែមិនប្រាកដថាខ្ញុំមិនវិលវិញនោះទេ តែអ្វីដែលខ្ញុំយំថ្ងៃនេះដោយសារតែខ្ញុំមិននឹកស្មានថាមានបងប្អូនអ្នកគាំទ្រជាច្រើនមកទស្សនា ហើយអ្នកទាំងអស់គ្នានឹងនៅក្នុងបេះដូងខ្ញុំជានិច្ច”



សូមបញ្ជាក់ផងដែរថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបដែលលេងក្នុងលីគលំដាប់ទី៣របស់ប្រទេសជប៉ុន Fujieda MYFC ចុះកុងត្រាខ្ចីជើងទៅលេងទីនោះពេញមួយរដូវកាលតែម្ដង៕

ប្រភព៖ kqube